ទីបំផុត ព្រុយណេ និងទីម័រខាងកើត មានក្លិបចូលរួមវគ្គជម្រុះបឋម AFC Cup ហើយ

នៅក្នុងរូបមន្តនៃការប្រកួតវគ្គជម្រុះបឋម នៃពានរង្វាន់ AFC Cup 2019 គេសង្គេតឃើញថា មានប្រទេសជាសមាជិកតំបន់អាស៊ានពីរ គឺ ព្រុយណេ និងទីម័រខាងកើត ដែលមានក្លិបរបស់ខ្លួនតំណាងឱ្យប្រទេស ទទួលបានកៅអីចូលរួមក្នុងពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ីដែរហើយ។

បើតាមប្រវត្តិសាស្រ្តនៃពានរង្វាន់នេះកន្លងមក ប្រទេសទាំងពីរមិនមានក្លិបតំណាងចូលរួមប្រកួតក្នុងវគ្គណាមួយឡើយ ដោយសារតែក្លិបក្នុងលីគរបស់ពួកគេ ពុំបានអនុវត្តន៍ប្រព័ន្ធអាជ្ញាប័ណ្ឌក្លិប។

យ៉ាងណាមិញ សម្រាប់ការប្រកួតនៅឆ្នាំ ២០១៩ខាងមុខនេះ គេរកឃើញក្រុមតំណាងប្រទេសនិមួយៗ ខ្លះហើយក្នុងតំបន់អាស៊ណ រួមមាន Lao Police Club (ឡាវ) MS ABDB (ព្រុយណេ) និង Boavista (ទីម័រខាងកើត)៕