នៅយប់មិញនេះអ្នកតាមដានបាល់ទាត់ជុំវិញពិភពលោកពិតជាភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី Cristiano Ronaldo បានជ្រើសយកក្រុម Manchester United ដើម្បីបន្ដអាជីពរបស់ខ្លួន។
Ronaldo បានសម្រេចចិត្តចាកចេញពី Juventus ភ្លាម ដោយបានទៅលាមិត្តរួមក្រុមនិងអ្នកចាត់ការ។ ក្រោយពីមានដំណឹងផ្លូវការបែបនេះភ្លាម ក្រុមបិសាចក្រហមក៏ចូលខ្លួនទៅចរចាភ្លាមមិនឱ្យបានទៅលើ Man City ឡើយ។ នៅទីបំផុត Man City ក្រោមការដឹកនាំរបស់លោក Pep ក៏បានដកខ្លួន ហើយ Man Utd ជាអ្នកសម្រេចយកបាន Legend របស់ខ្លួនត្រលប់មក Old Trafford វិញ។
តាមដំណឹងមក Man Utd នឹងទិញយកពី Juventus ក្នុងតម្លៃខ្លួនប្រមាណ២០លានអឺរ៉ូ ហើយផ្ដល់កុងត្រាឱ្យ CR7 ចំនួន២ឆ្នាំផងដែរ។ តម្លៃពលកម្មវិញប្រមាណជាជាង២សែនផោនក្នុង១សប្ដាហ៍៕ប្រភព Dailymail