អ្នកចាំទីជម្រើសជាតិថៃ លេងនៅលីគទីពីររបស់ប្រទេសប៊ែលហ្ស៊ិក បច្ចេកទេសក៏ល្អ កាយសម្បទាក៏មិនធម្មតា

កីឡាករជម្រើសជាតិថៃ អ្នកចាំទី Kawin Thamsatchanan ដែលសព្វថ្ងៃកំពុងប្រកបអាជីពក្នុងលីគលំដាប់ទីពីរនៅឯប្រទេសប៊ែលហ្ស៊ិកនោះ គឺជាអ្នកចាំទីដែលលេចធ្លោមួយរូប ដោយមានបច្ចេកទេសល្អ បូករួមនឹងកាយសម្បទារឹងមាំ ដោយអាចឱ្យរូបគេស្ថិតក្នុងជម្រើសជាអ្នកចាំទីដៃទីពីររបស់ក្លិប OH Leuven ។

អ្នកចាំទីមាឌធំរូបនេះ ទទួលបានកៅអីជម្រើសដំបូង ៧ប្រកួតហើយឱ្យក្លិប ដោយក្នុងនោះប្រកួតដំបូងដែលគេបង្ហាញខ្លួន គឺបិទមិនឱ្យរបូតគ្រាប់បាល់ឡើយ។បច្ចុប្បន្ន OH Leuven កំពុងស្ថិតនៅលេខរៀងទី ៦ ប្រកួត ៥លើក ឈ្នះ ១ស្មើ ៣ និងចាញ់ ១ ។

ជាមួយនឹងការបង្ហាញប្រព័ន្ធលេងល្អរបស់ខ្លួន Kawin មិនដែលខកខានក្នុងការកោះហៅរបស់គ្រូបង្វឹកជម្រើសជាតិថៃ លោក Milovan Rajevac នោះឡើយ ខណៈដែលការប្រកួតពានរង្វាន់ AFC Asian Cup 2019 នឹងចាប់ផ្តើមនៅដើមឆ្នាំខាងមុខនេះ ចាំមើលថាតើ គេអាចជួយថៃឱ្យជោគជ័យក្នុងពានរង្វាន់មួយនោះដែរឬទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT