ប្រភពបរទេសជាច្រើនបានចុះផ្សាយថាខ្សែប្រយុទ្ធ Cristiano Ronaldo បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Manchester City ហើយ។
Ronaldo បានស្នើសុំក្រុម Juventus ដើម្បីចាកចេញតែម្ដង បន្ទាប់ពីរូបគេមិនមានអារម្មណ៍ក្នុងការលេងឱ្យក្រុមនេះទៀតទេ។ ខណៈដែលពេលនេះ Manchester City ជាក្រុមតែមួយគត់ដែលអាចនឹងយករូបគេបាន ព្រោះភ្នាក់ងារទីផ្សាររបស់ CR7 កំពុងចរចាជាមួយក្លឹបជើងឯកនៅ Premier League ហើយ។ ដោយខាង Man City បានផ្ដល់កុងត្រា២ឆ្នាំឱ្យទៅរូបគេ តែក៏ទាមទារឱ្យមានការកាត់ប្រាក់ឈ្នួលខ្លះដែរ មកត្រឹម ២៣ម៉ឺនផោនក្នុង១សប្ដាហ៍ប៉ុណ្ណោះ។
មិនទាន់មានការប្រកាសផ្លូវការទេ តែបើតាមប្រភពពីខាងអ្នកកាសែតនៅព័រទុយហ្គាល់និយាយថាគ្រប់យ៉ាងរួចរាល់អស់ទៅហើយ។ Ronaldo យល់ព្រមទៅលេងឱ្យក្រុមរបស់លោក Pep ជាមួយកុងត្រា២ឆ្នាំនោះ ក៏ព្រោះតែរូបគេលែងចង់លេងនៅ Serie A បន្ដហើយ៕ប្រភព Dailymail
;