ខ្សែបម្រើ Jorginho បានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំនៅអឺរ៉ុបហើយ បន្ទាប់ពីរូបគេធ្វើបានល្អទាំងនៅក្រុម Chelsea និងនៅជម្រើសជាតិអ៊ីតាលី។
ខ្សែបម្រើវ័យ២៩ឆ្នាំខាងលើនេះ បានប្រមូលពានរង្វាន់ជាច្រើននៅរដូវកាលនេះ។ រូបគេបានជួយក្រុម Chelsea ឈ្នះពានរង្វាន់ UEFA Champions League ដោយឈ្នះក្រុម Man City ក្នុងលទ្ធផល ១-០។ ស្របពេលនៅជម្រើសជាតិអ៊ីតាលីវិញ Jorginho ក៏ធ្វើបានល្អ។ រូបគេបានជួយអ៊ីតាលីឈ្នះពានរង្វាន់ Euro 2020 ដោយមិនស្គាល់បរាជ័យសោះ ជាង៣០ប្រកួតមកហើយ។
Jorginho ឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនៅអឺរ៉ុបនេះ បន្ទាប់ពីរូបគេទទួលបានការគាំទ្រច្រើនជាង Kante និង De Bruyne ។ ខណៈដែលកីឡាករអ៊ីតាលីនេះ ក៏ជាបេក្ខភាពមួយរូបបន្ដទៅប្រជែងពាន Ballon d’Or ទៀតផងដែរ៕ប្រភព៖ DailyMail