ចាប់ពូលពានរង្វាន់ UEFA Champions League នៅយប់មិញបានបញ្ចប់ទៅដោយក្រុមដដែលៗបន្ដប៉ះគ្នាទៀតហើយដូចជា Liverpool និង Atletico Madrid ជាដើម។
ក្រុមចំនួន៣២បានចាប់ពូលដើម្បីបែងចែកគ្នាប្រកួតជម្រុះមុនពេលស្វែងរក១៦ក្រុមឡើងទៅវគ្គបន្ដ។ តែដោយឡែកការចាប់ពូលលើកនេះ ក៏មិនខុសអីច្រើនជាមួយរាល់ដងដែរ ដោយក្រុមដដែលៗបន្ដប៉ះគ្នាទៀត។ ដូចក្រុម Liverpool និង AT Madrid ។ ក្រុមទាំងពីរនេះ ប៉ះគ្នាសឹងតែរាល់ឆ្នាំក្នុងពានរង្វាន់ UCL នេះ។
ដោយឡែកសម្រាប់ពូលដែលគេគិតថាពិបាកជាងគេឬមានក្រុមខ្លាំងច្រើននោះគឺពូល A និង B ។ ក្នុងពូល A មានក្រុម Man City , PSG , Leipzig និង Club Brugge ។ ស្របពេលនៅពូល B វិញមានក្រុម AT Madrid , Liverpool Porto និង AC Milan ។ ដោយឡែកក្រុមការពារតំណែងជើងឯក Chelsea វិញនៅពូល H ជាមួយក្រុម Juventus , Zenit និង Malmo ៕ប្រភព៖ DailyMail