នៅចុងសប្តាហ៍នេះ ក្លឹបបារាំង Paris Saint-Germain នឹងត្រូវប៉ះក្លឹប Reims សម្រាប់ការប្រកួតជុំទី ៣ ប្រចាំក្របខ័ណ្ឌ Ligue 1 ហើយវាក៏ទំនងជាថ្ងៃដែល Lionel Messi បង្ហាញវត្តមានជាផ្លូវការផងដែរទៅក្នុងការប្រកួត។
មុនឈានដល់ការតតាំងតារាឆ្នើម អ្នកចាត់ការក្លឹប Reims លោក Oscar Garcia បានបង្ហាញការយល់ឃើញមួយចំនួនជាមុនថា៖ “មកទល់ពេលនេះ មិនទាន់មាននរណាម្នាក់អាចបំបែករូបមន្តឬមធ្យោបាយតាមបិទ Messi ជាលក្ខណៈមួយទល់មួយបាននោះទេ“។
លោកបន្តពាក់ព័ន្ធនឹងអារម្មណ៍ដែល កីឡាករអាហ្សង់ទីនបានចាកចេញពីក្លឹបអេស្ប៉ាញទៀតថា៖ “ខ្ញុំក៏មិនចង់ប្រឈមមុខនឹង Messi ក្នុងការប្រកួតនោះដែរ ដោយមានន័យថាខ្ញុំចង់ឲ្យគេបន្តនៅ Barcelona ជាង តែសម្រាប់លីគបារាំង វាជារឿងវិជ្ជមានដែលកីឡាករកំពូលក្នុងលោក បានមកចូលរួមនៅទីនេះ“៕
ប្រភព៖ Marca