Kylian Mbappe ​កំពុង​ធ្វើ​បាន​ល្អ​ជាង Ronaldo Messi ​គិត​ត្រឹម​វ័យ​១៩​ឆ្នាំ​ដូច​គ្នា

Kylian Mbappe ​កំពុង​តែ​ធ្វើ​បាន​ល្អ​មែនទែន ​បើ​គិត​ត្រឹម​វ័យ​១៩​ឆ្នាំ​ដូច​គ្នា រូបគេ​មាន​សមត្ថភាព​ពិសេស​ជាង Cristiano Ronaldo ​និង Lionel Messi ​ទៅ​ទៀត។

តារាង​ឆ្នើម​របស់ PSG ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​លើក​ពាន World Cup 2018 ​កាល​ពី​ពេល​កន្លង​ទៅ ​និង​បាន​ទទួល​បាន​កីឡាករ​វ័យ​ក្មេង​លេង​ល្អ​ជាង​គេ​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​ស្ថិតិ​បង្ហាញ​ថា ​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​ធ្វើ​បាន​ល្អ​ជាង Ronaldo ​និង Messi ​បើ​ប្រៀបធៀប​ត្រឹម​វ័យ​១៩​ឆ្នាំ​ដូច​គ្នា៖

១ គ្រាប់​បាល់​នៅ​ក្រុម​ជម្រើស​ជាតិ

Kylian Mbappe – 9 goals

Cristiano Ronaldo – 7 goals

Leo Messi – 4 goals

២ គ្រាប់​បាល់​នៅ UEFA Champions League

Kylian Mbappe – 10 goals

Leo Messi – 2 goals

Cristiano Ronaldo – 0 goals

៣ គ្រាប់​បាល់​នៅ​ក្លឹប​

Kylian Mbappe – 52 goals

Leo Messi – 25 goals

Cristiano Ronaldo – 17 goals

ប្រភពMarca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT