ក្លឹបតោខៀវ Chelsea បានប្រកាសអំពីការចាកចេញរបស់ខ្សែការពារ Davide Zappacosta ទៅកាន់ក្លឹបក្នុងប្រទេសអ៊ីតាលី គឺ Atalanta ជាមួយតម្លៃផ្ទេរ ៩ លានអឺរ៉ូ។ ខ្សែការពារស្លាបស្តាំខាងលើ បានវិលត្រលប់មកចូលរួមហ្វឹកហាត់រយៈពេលខ្លីជាមួយតោខៀវ ក្រោយផុតកុងត្រាខ្ចីជើងនៅ Genoa តែដោយសារមើលឃើញពីកង្វះពេលវេលាឈរជើងលើទីលាន ទើបគេសម្រេចចិត្តចាកចេញ។
ជាការពិត Zappacosta គេលេង Role ការពារស្លាបស្តាំ ដែលជាន់គ្នាជាមួយនឹង Reece James ក៏ដូចជា Cesar Azpilicueta ដូច្នេះកុំថាឡើយជម្រើសដំបូង ទោះកៅអីបម្រុងក៏ពិបាកនឹងប្រជែងដែរ។ សរុបការចាយពេល ៤ ឆ្នាំ បុរសវ័យ ២៩ ឆ្នាំបង្ហាញខ្លួននៅតោខៀវ ៥២ ប្រកួត ហើយក៏បានឈ្នះពាន FA Cup និង Europa League ផងដែរ។
តាមការប្រកាសរបស់ Zappacosta លើ Twitter សរសេរថា៖ “លាហើយ #ChelsesaFC ជាមួយនឹងដំណើរផ្សងព្រេងដ៏អស្ចារ្យ ដោយពាន FA Cup មួយ ពាន UEFA Cup មួយ ហើយការដែលអាចពាក់ឈុតពណ៌ខៀវមួយនេះ គឺជាអារម្មណ៍ដ៏អស្ចារ្យ អរគុណសម្រាប់គ្រប់យ៉ាង”៕
ប្រភព៖ Twitter