David Silva ខ្សែបម្រើឆ្នើមរបស់ក្រុម Manchester City បានដាក់គោលដៅចាកចេញពីក្លឹបអង់គ្លេសនេះនៅឆ្នាំ២០២០ខាងមុខ ហើយនឹងទៅលេងនៅក្លឹប Las Palmas វិញ។
កីឡាករអេស្ប៉ាញ ខាងលើបាននិយាយថា៖ “ខ្ញុំនឹងលេងឱ្យក្រុម Man City ២រដូវកាលទៀត ហើយនឹងត្រលប់ទៅលេងនៅក្លឹបដើមកំណើតរបស់ខ្ញុំវិញ។ ខ្ញុំចង់ទៅលេងឲ្យក្លឹប Las Palmas ប៉ុន្តែគ្រប់យ៉ាងអាចផ្លាស់ប្ដូរទៅតាមពេលវេលា យើងនឹងរង់ចាំមើលទាំងអស់គ្នា”។
Silva បានផ្លាស់មកលេងនៅក្លឹប Man City នេះ អស់រយៈពេល៨ឆ្នាំ ដោយពេលរយៈពេលរូបគេចូលលេងបាន៣៤៩ប្រកួត និងរកគ្រាប់បាល់បាន៦២គ្រាប់៕ប្រភពDailyMail