Koscielny ​របួស ​អាច​នឹង​អវត្តមាន​ដល់ World Cup 2018

ខ្សែ​ការពារ​ Laurent Koscielny ​ដែល​រង​របួស​កែង​ជើង​កាល​ពី​យប់មិញ​នេះ ​អាច​នឹង​អវត្តមាន​រហូត​ដល់ World Cup 2018 ​ក្រោយ​ពី​មាន​ការ​ពិនិត្យ​ពី​ក្រុម​គ្រូ​ពេទ្យ។

ខ្សែ​ការពារ​រឹង​មាំ​របស់​ក្រុម Arsenal ​ខាង​លើ​នេះ ​បាន​​រង​របួស​ដោយ​ខ្លួន​ឯង ​មិន​មាន​ការ​ប៉ះ​ជាមួយ​កីឡាករ​ណា​នោះ​ទេ។ ​ក្រោយ​ពី​ដឹង​ថា​ខ្លួន​រង​របួស ​កីឡាករ​បារាំង​រូប​នេះ​ខឹង​ខ្លួន​ឯង​មែនទែន ត្បិត​អី​នេះ​ជា​ប្រកួត​សំខាន់ ​ហើយ​ខ្លួន​ជា​តួ​អង្គ​សំខាន់​សម្រាប់​បិទ​ខ្សែ​ប្រយុទ្ធ Costa ​ថែម​ទៀត។

លោក Wenger ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា​៖ “Koscielny ​ប្រហែល​ជា​រង​របួស​ធ្ងន់ ​យើង​ត្រូវ​រង​ចាំ​មើល​ការ​ពិនិត្យ​ម្ដង​ទៀត ប៉ុន្តែ​សភាព​នេះ​មើល​ទៅ​ពិត​ជា​ធ្ងន់​ហើយ។ គាត់​អាច​នឹង​ដាច់​សរសៃ​កែងជើង ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ធានា​ថា​ដូច្នេះ​ទេ។ ការ​អវត្តមាន​របស់​គាត់​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ផ្លាស់ប្ដូរ​ច្រើន ​នៅ​តំបន់​ការពារ”។

  • Koscielny ​របួស ​អាច​នឹង​អវត្តមាន​ដល់ World Cup 2018