Dele Alli ​នឹង​មិន​អាច​លេង​ឱ្យ Spurs ​ពេល​ប៉ះ Liverpool ​បាន​ទេ

Dele Alli ​ខ្សែ​បម្រើ​ប្រយុទ្ធ​សំខាន់​របស់​ក្រុម Spurs ​នឹង​ត្រូវ​ខកខាន​លេង​ប្រកួត​ជាមួយ​ក្រុម Liverpool ​​ដោយសារ​តែ​មាន​របួស​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

មិន​ត្រឹម​តែ​ខកខាន​លេង​ទល់​ក្រុម​ហង្ស​ក្រហម ​Alli ​ក៏​អាច​នឹង​មិន​បាន​លេង​ពេល Spurs ​ប៉ះ​ក្រុម​ Inter Milan ​ពាន​រង្វាន់ UEFA Champions League ​ផង​​ដែរ។ ការ​រង​របួស​កីឡាករ​សំខាន់​នេះ ​កំពុង​ធ្វើ​ឱ្យ​​លោក Pochettino ​ឈឺ​ក្បាល ​ព្រោះ​ថា​ការ​ប្រកួត​ប៉ះ​ក្រុម Liverpool ​ពិត​ជា​មិន​ងាយ​ស្រួល ហើយ​វា​ក៏​ជា​ប្រកួត​សំខាន់​សម្រាប់​ក្រុម Spurs ​ផង​ដែរ។

លោក Pochettino ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ ​ចំពោះ​ការ​របួស​កីឡាករ​សំខាន់ ​ក្នុង​ការ​ប្រកួត​សំខាន់​នេះ។ គាត់​បាន​រង​របួស ​ពេល​លេង ឱ្យ​អង់គ្លេស​ប៉ះ​ជាមួយ​អេស្ប៉ាញ។  យ៉ាងណាមិញ ​យើង​នឹង​ដោះស្រាយ​រឿង​នេះ  ​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត”៕ប្រភពDailyMail

  • Dele Alli ​នឹង​មិន​អាច​លេង​ឱ្យ Spurs ​ពេល​ប៉ះ Liverpool ​បាន​ទេ