ខ្សែប្រយុទ្ធ Harry Kane បានបង្ហាញខ្លួនលើទីលានឱ្យក្រុម Spurs វិញហើយ ក្នុងជំនួបដែលក្រុមនេះយកឈ្នះលើក្រុម Wolves ក្នុងលទ្ធផល ១-០ ក្នុងពាន Premier League ។
សម្រាប់ការប្រកួតនេះដែរ Kane មិនបានជាប់ជម្រើសដំបូងទេ ដោយរូបគេប្ដូរចូលនៅនាទី៧២ឯណោះ។ តែយ៉ាងណា ក្រុមមួយនេះនៅតែអាចស្វែងរក៣ពិន្ទុបន្ថែមបានដដែល ដោយ Alli ជាអ្នករកគ្រាប់បាល់បានវិញនៅនាទីទី៩ដើមតង់ទី១។ បើទោះជា Kane មិនអាចរកគ្រាប់បាល់បានមែន ប៉ុន្តែអ្នកគាំទ្រក៏សប្បាយចិត្តនៅពេលឃើញរូបគេពាក់អាវ Spurs ដើរចូលទីលានប្រកួតវិញ។
ប្រធានក្រុមខាងលើ ត្រូវបានគេដឹងថាកំពុងព្យាយាមចាកចេញពីក្រុម Spurs ហើយ ដោយរូបគេបានស្នើសុំថ្នាក់ដឹកនាំក្លឹបផ្ទាល់។ តែដោយសារតម្លៃខ្លួនខ្ពស់ពេក ទើបរហូតមកដល់ពេលនេះ Man City ដែលព្យាយាមចង់បានរូបគេនោះ នៅមិនទាន់សម្រេចការផ្ទេរបាននោះទេ៕
ប្រភព៖ DailyMail