មិនមែន Floyd តែ Pacquiao ចុច​ឈ្មោះ​អ្នក​ប្រដាល់ ៣ រូប​ជា​គូ​ប្រជែង​ដ៏​ពិបាក​បំផុត​លើ​សង្វៀន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​កំណត់​ពី​ដំបូង​ឡើយ អ្នក​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាគីអៅ ត្រូវ​ជួប​ Errol Spence តែ​ដោយសារ​អ្នក​ប្រដាល់​អាមេរិក​មាន​បញ្ហា​របួស​ភ្នែក ត្រូវ​ទាមទារ​ការ​វះ​កាត់​បន្ទាន់ ក៏​នាំ​ឲ្យ​មាន​ការ​ជំនួស​ដោយ​អ្នក​ប្រដាល់​គុយបា Yordenis Ugas នៅ​កាលបរិច្ឆេទ​នា​ថ្ងៃ​អាទិត្យ​​ទី ២១ សីហា​​ដដែល​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រកួត ស្តេច​ប្រដាល់​នៅ​តំបន់​អាស៊ី ប៉ាគីអៅ ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​នូវ​រឿងរ៉ាវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អាជីព​របស់​ខ្លួន ​ក៏​ដូច​ជា​ការ​ប្រកួត​សារ​នេះ។ បុរស​វ័យ ៤២ ឆ្នាំ​ប្រាប់ ES News ដូច្នោះ​ថា៖ “ខ្ញុំ​បាន​ហ្វឹកហាត់​និង​លុត​ដំ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ ដើម្បី​ប្រាកដ​ថា​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​សារ​នេះ ហើយ​យើង​មិន​អាច​មើល​ស្រាល​គូ​ប្រជែង​បាន​នោះ​ទេ ព្រោះ​គេ​ក៏​ចេះ​ដាល់​ចូល​ដូច​គ្នា ដូច្នេះ​ត្រូវ​ប្រាកដ ១០០ ភាគរយ​ពីស្ថានភាពរាងកាយ ផ្លូវ​ចិត្ត​និង​ស្មារតី​របស់​យើង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ឯ Ugas ក៏​និយាយ​ដែរ​ថា៖ “ខ្ញុំ​ច្បាស់ ១០០ ភាគរយ ប៉ាគីអៅ​មិន​អាច​វ៉ៃ​ខ្ញុំ​ដល់​សន្លប់​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​ខិតខំ​និង​រៀបចំ​ខ្លួន​រួចរាល់​អស់​ហើយ ណាមួយ​បទពិសោធន៍ ៦ ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ឆ្លង​កាត់​មក​ដល់​ចំណុច​ដ៏​ខ្ពស់​មួយ ដែល​ជឿ​ថា ម៉ានី ប៉ាគីអៅ​នឹង​មិន​អាច​ផ្តួល​ខ្ញុំ​បាន​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​បន្តិច Ugas ជា​អ្នក​ប្រដាល់​មាន​វ័យ ៣៥ ឆ្នាំ ដែល​ប្រវត្តិ​ប្រកួត ៣០ លើក ឈ្នះ ២៦ ​ចាញ់ ៤ ​និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ១២ លើក។ គេ​ធ្លាប់​ជា​ម្ចាស់​មេដាយ​មាស​ប្រភេទ​ទម្ងន់ Lightweight នៅ​ព្រឹត្តិការណ៍​ធំៗ ៣ ផ្សេង​គ្នា ដូច​ជា​នៅ World Championships, Central American and Caribbean Games និង Pan American Games។ ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់ WBA សារ​នេះ គឺ​ជា​លើក​ដំបូង​សម្រាប់ Ugas ក្នុង​ការ​ជួប​អ្នក​ប្រដាល់​មក​ពី​តំបន់​អាស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​មក​ដល់​ការ​លើក​ឡើង​មួយ​ផ្សេង​ទៀត​របស់​អ្នក​ប្រដាល់​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​គូ​ប្រជែង​ដែល​លោក​យល់​ថា ពិបាក​នឹង​តតាំង​បំផុត​នៅ​អាជីព​លើ​សង្វៀន តែ​គ្មាន​ឈ្មោះ Floyd Mayweather ដ្បិត​បើ​អ្នក​ប្រដាល់​អាមេរិក​ធ្លាប់​បាន​យក​ឈ្នះ​មក​លើ​ខ្លួន​កាល​ពី​ឆ្នាំ ២០១៥ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ចុច​ឈ្មោះ​អ្នក​ប្រដាល់​ម៉ិកស៊ីកូ​ទាំង ៣ រូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ប្រដាល់​ជាប់​រហស្សនាម Pac-Man និយាយ៖ “នោះ​គឺ [Marco Antonio] Barrera, [Erik] Morales និង [Juan Manuel] Marquez ដោយ​ខ្ញុំ​ក៏​ធ្លាប់​សុំ Promotor របស់​ខ្ញុំ​ឲ្យ​រៀបចំ​ការ​ប្រកួត​ទល់ Marquez មួយ​សារ​ទៀត​ដែរ តែ​វា​មិន​អាច​កើត​ឡើង​ទៅ​បាន​ ដូច្នេះ​ហើយ​យើង​ត្រូវ​តែ​ដឹង​ថា ក្នុង​វិស័យ​ប្រដាល់​អ្នក​មិន​អាច​សង្ឃឹម​ថា​ឈ្នះ​រហូត​បាន​ឡើយ”។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា អ្នក​ប្រដាល់​កម្ពស់ ១,៦៨ ម៉ែត្រ​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​ប្រកួត ៧១ លើក ឈ្នះ ៦២ លើក ស្មើ ២ លើក និង​ចាញ់ ៧ លើក ហើយ​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៩ លើក។ យ៉ាង​ណា​ទល់​អ្នក​ប្រដាល់​ទាំង ៣ រូប​ខាង​លើ ប៉ាគីអៅ ទទួល​បាន​លទ្ធផល​ល្អ​ច្រើន ជាក់ស្តែង​ដូច​ទល់ Marco Antonio គឺ​ឈ្នះ​ទាំង ២ លើក ទល់ Erik Morales ស្មើ ១ ឈ្នះ ១ ហើយ​ទល់ Manuel Marquez ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុង​ក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ដែល​អាច​ប៉ះ​គ្នា​ម្តង​ទៀត ជាមួយ Floyd Mayweather បើ​តាម​ការ​លើក​ឡើង​ពី​គ្រូ​បង្វឹក​របស់ Pacquiao គឺ​លោក Freddie Roach បាន​និយាយ​ប្រាប់​ Sky Sports ថា៖ “យើង​ពិត​ជា​ចង់​មាន​ការ​ប្រកួត​ទល់ Mayweather ជា​ថ្មី​ម្តង​ទៀត តែ​សារ​នេះ​បើ​សួរ​ថា​ជា​ប្រកួត​មិត្តភាព? គឺ យើង​មិន​ចង់​បាន​បែប​ហ្នឹង​ទេ ព្រោះ​អី​អ្នក​គាំទ្រ​ដឹង​ច្បាស់​ហើយ​ពី​សមត្ថភាព​ពិត​ប្រាកដ​របស់​ Pacquiao”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាមី​ខ្លួន​ Pacquiao ផ្ទាល់​ក៏​ធ្លាប់​និយាយ​ដែរ​ថា ពេល​នេះ​ខ្លួន​នៅ​បន្ត​ឈរ​ជើង​ ហើយ​បើ​ទោះ​បី Floyd ចូល​និវត្ត​ហើយ​ក៏​ដោយ ក៏​មិន​អី​ដែរ គេ​អាច​ត្រលប់​មក​វិញ​បាន ព្រោះ​អី​ខ្លួន​ស្វាគមន៍​សម្រាប់​ការ​ប្រកួត​សងសឹក​មួយ​នោះ​ជានិច្ច៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT