Hugo Lloris អ្នកចាំទីរបស់ក្រុម Spurs ត្រូវបង់ពិន័យ៥ម៉ឺនផោន និងជាប់បម្រាមហាមបើកបរ២០ខែទៀត ក្រោយពីរូបគេបើកបរខុសច្បាប់ ទាំងមានជាតិស្រវឹងក្នុងខ្លួន។
រឿងរបស់អ្នកចាំទីវ័យ៣១ឆ្នាំខាងលើនេះ ត្រូវបានកាត់ក្ដីរួចស្រេចហើយនៅតុលាការ Westminster Magistrates។ ដោយរូបគេបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន និងព្រមទទួលពិន័យតាមការពិន័យទាំងអស់។ ចំពោះការ
ពិន័យនោះ គឺតម្រូវឱ្យកីឡាករជម្រើសជាតិបារាំងរូបនេះ បង់ពិន័យជាលុយ៥ម៉ឺនផោន និងជាប់បម្រាមហាមបើកបរ២០ខែថែមទៀត។
សូមបញ្ជាក់ថាប៉ូលិសបានឃាត់ខ្លួន Lloris នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០១៨។ ក្រោយពីរូបគេបានបើកបរទាំងសភាពស្រវឹង និងរ៉េចង្កូតទៅប៉ះឡានគេដែលចតចោលផងដែរ។ ក្រោយពីឃាត់ខ្លួនរូបគេមានជាតិអាកុល៨០
មីក្រូក្រាម ខណៈដែលកម្រិតដែលមិនជាប់ទោសមានត្រឹម៣០មីក្រូក្រាមប៉ុណ្ណោះ៕ប្រភពBBC