Griezmann ៖ ពាន FIFA Best Player ​កំពុង​រំខាន​ខ្ញុំ​រាល់​ថ្ងៃ

Antoine Griezmann ​បាន​និយាយ​ខ្លួន​កំពុង​ធុញទ្រាន់​ជាមួយ​រឿង​ពាន​រង្វាន់ FIFA Best Player of The Year ​ហើយ ​ព្រោះ​វា​ជា​ការ​ផ្ដល់​ពាន​មិន​ត្រឹមត្រូវ​ឡើយ។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Atletico Madrid ​និង​ក្រុម​ជម្រើស​ជាតិ​បារាំង ​បង្ហើប​ថា​ការ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​៣​នាក់​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​ខ្លួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ រូបគេ ​គិត​ច្បាស់​ថា​ខ្លួន​អាច​នឹង​មាន​ឱកាស​បាន​ជាប់​៣​នាក់​ចុងក្រោយ ប៉ុន្តែ​បែរ​ជា​មិន​ជាប់​ទៅ​វិញ ​ខណៈ​​ដែល​ខ្លួន​បាន​ជួយ​ប្រទេស​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​នេះ។

កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​និយាយ​ថា​៖ “ពាន​នេះ ​កំពុង​រំខាន​ខ្ញុំ។ វា​គួរ​តែ​មាន កីឡាករ​បារាំង​នៅ​ក្នុង​ចំណោម​៣​នាក់​ចុង​ក្រោយ ព្រោះ​ពួក​យើង​បាន​ឈ្នះ​ពាន​រង្វាន់ World Cup ​។ វា​មិន​សម​ឡើយ ​នៅ​ពេល​ពាន​រង្វាន់​របស់ FIFA ​មិន​មាន​អ្នក​ឈ្នះ​ពាន​ធំ​បំផុត​របស់ FIFA ”។

សូម​បញ្ជាក់​ថា FIFA Best Player of the Year ​នៅ​ឆ្នាំ​នេះ ​កីឡាករ​៣​នាក់​ដែល​ជាប់​ជា​បេក្ខភាព​ចុង​ក្រោយ​គឺ Lionel Messi , Cristiano Ronaldo ​និង Mohamed Salah ​។ ​លទ្ធផល​អ្នក​ឈ្នះ ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ៕ប្រភពGoal

  • Griezmann ៖ ពាន FIFA Best Player ​កំពុង​រំខាន​ខ្ញុំ​រាល់​ថ្ងៃ