ABEE NDJOO HURBERT ខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេឲ្យអាស៊ីអឺរ៉ុប បានចាកចេញពីក្រុមជាផ្លូវការហើយកាលពីព្រឹកមិញនេះ។ ដំណឹងចចាមអារ៉ាមជាច្រើនថា គេនឹងចូលរួមជាមួយក្រុមនាគនៅបឹងស្នោ បឹងកេតអែហ្វស៊ី សម្រាប់ជើងទី២។
ABEE តែងតែរកគ្រាប់សង្គ្រោះ AEU បានយ៉ាងច្រើន តាមរយៈគុណភាពនៃការបញ្ចប់ទី និងការសហការជាមួយ Gbenga។ ការបាត់បង់គេ នឹងអាចប៉ះពាល់ខ្លាំងដល់ AEU។
ចំពោះអនាគតវិញគឺមិនពិបាកស្មានឡើយ ដោយសូម្បីគេខ្លួនឯកក៏ធ្លាប់ធ្លោយបង្ហោះកុងត្រាថ្មីជាមួយបឹងកេតដែរ។ យ៉ាងណាក្តីកន្លងមក លោក បែ មករា ក៏បដិសេដថាមិនទាន់ក្លាយជាការពិត ដោយបឹងកេតនៅបន្តធ្វើការជាមួយកីឡាករចាស់ក្នុងក្រុមដដែល។