ក្រុម FC Barcelona បានស្នើឱ្យខ្សែប្រយុទ្ធ Coutinho ទទួលអាវលេខ១០ បន្ដពីកីឡាករ Lionel Messi ហើយ បន្ទាប់ពីពួកគេប្ដូរគម្រោងចង់ទុកកីឡាករប្រេស៊ីលនេះវិញ។
ដំបូងឡើយក្រុម Barcelona មានគម្រោងចង់លក់ Coutinho ចេញ ក្រោយពីរូបគេមិនសូវមានឱកាសបានលេងសោះ ហើយរដូវកាលមុនមានបញ្ហារបួសជាប់ទៀត។ តែយ៉ាងណាមិញនៅពេលនេះ ក្រុមរបស់លោក Koeman បានប្ដូរគំនិតវិញហើយ ពួកគេចង់រក្សាអតីតកីឡាករ Liverpool នេះទុកបន្ដនិងផ្ដល់ឱកាសថ្មីដល់រូបគេថែមទៀត។
ប្រភពនៅអេស្ប៉ាញបានបង្ហើបថាមិនត្រឹមតែចង់ទុកនោះទេ ក្រុមអ្នកមានបុណ្យក៏មានបំណងចង់ឱ្យកីឡាកររូបនេះទទួលបានអាវលេខ១០ ដែលជាអាវ Messi ធ្លាប់ពាក់ថែមទៀតផង។ ខណៈដែលសាមីខ្លួនវិញក៏កំពុងពិចារណាទទួលយកផងដែរ៕ប្រភព Mundodeportivo