ខ្សែប្រយុទ្ធ Romelu Lukaku ថាបានត្រៀមខ្លួនរួចហើយសម្រាប់ជួយក្រុម Chelsea ប្រកួតជាមួយក្រុម Arsenal នៅចុងសប្ដាហ៍នេះក្នុងពានរង្វាន់ English Premier League សប្ដាហ៍ទី២។
ក្រុម Chelsea បានបង្ហាញមុខ Lukaku ជាផ្លូវការនិងឱ្យរូបគេពាក់អាវលេខ៩ផងដែរ។ ខ្សែប្រយុទ្ធបែលហ្សិករូបនេះ បានចូលហាត់ជាមួយក្រុមតាំងពីថ្ងៃម្សិលមិញម្ល៉េះ ហើយរូបគេក៏បានអះអាងថាខ្លួនអាចលេងបានទល់ក្រុម Arsenal នៅចុងសប្ដាហ៍នេះ ដោយមិនមានបញ្ហាអ្វីនោះទេ។ ការអះអាងបែបនេះក៏ព្រោះតែ Lukaku កាលនៅ Inter Milan ក៏បានហាត់ដិតដល់ដែរ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំខាងលើនេះបានត្រលប់មកក្លឹបដើមរបស់ខ្លួនវិញ ក្នុងតម្លៃ៩៨លានផោន ផ្ទេរពីក្រុម Inter Milan មក។ ការត្រលប់មកជាលើកទី២នេះ Lukaku មានតម្លៃពលកម្មរហូតដល់ជាង៥០ម៉ឺនដុល្លារក្នុង១សប្ដាហ៍ឯណោះ ដែលជាតម្លៃខ្ពស់ជាងគេបំផុតនៅក្នុងក្រុមតោខៀវ Chelsea ៕ប្រភព Dailymail