ក្រុមកាំភ្លើងធំ Arsenal បន្ដការស្វែងរកកីឡាករថ្មីៗមកបន្ថែមទៀត ដោយក្នុងនោះពួកគេជិតសម្រេចបានក្នុងការចុះកុងត្រាយកអ្នកចាំទី Aaron Ramsdale ហើយក្នុងតម្លៃ៣០លានផោន។
អ្នកចាំទីរបស់ Sheffield United ខាងលើនេះជាគោលដៅរបស់លោក Mikel Arteta តាំងពីដើមរដូវកាលដោះដូរកីឡាករនេះម្ល៉េះ ប៉ុន្តែដោយសារតម្លៃខ្លួនខ្ពស់ពេកទើបការចរចាចំណាយពេលច្រើន។ រហូតមកដល់ពេលនេះ ទើបក្លឹបទាំងពីរឈានដល់កិច្ចព្រមព្រៀងគ្នា។ ដោយ Arsenal យល់ព្រមផ្ដល់តម្លៃផ្ដាច់កុងត្រា៣០លានផោនទៅឱ្យ Sheffield ហើយ។
ក្នុងលក្ខខណ្ឌតម្លៃ៣០លានផោនដែល Arsenal ឱ្យនោះ គឺមាន២៤លានផោនជាការទិញយកដាច់ និង៦លានផោនទៀតជាប្រាក់ Add on បន្ថែម ប្រសិនបើ Aaron អាចប្រជែងយកតំណែងអ្នកចាំទីដៃទី១បានពី Leno ៕ប្រភព Dailymail