Simeone ​៖ ដាច់​ខាត ​ខ្ញុំ​មិន​យក​កូន​ខ្ញុំ ​មក​លេង​ជាមួយ​ឡើយ ​ទោះ​គាត់​ល្អ​យ៉ាង​ណា​ក៏​ដោយ

លោក Diego Simeone ​បាន​និយាយ​ថា​ក្នុង​អាជីព​ដឹក​នាំ​របស់​លោក ​នឹង​មិន​ចុះ​កុងត្រា​យក​កូន​ប្រុស​របស់​ខ្លួន​ឡើយ ​បើ​ទោះ​ជា​រូបគេ​មាន​សមត្ថភាព​យ៉ាង​ណា​ក៏​ដោយ។

Giovanni Pablo Simeone  គឺ​ជា​កូន​ប្រុស​របស់​លោក Simeone ​ដែល​កំពុង​លេង​ឱ្យ​ក្លឹប Fiorentina ​លីគ​កំពូល​អ៊ីតាលី ​ក្នុង​តំណែង​ខ្សែ​ប្រយុទ្ធ​។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​កំពុង​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន ​មិន​ថា​នៅ​ក្លឹប​អាជីព ​និង​ជម្រើស​ជាតិ​អាហ្សង់ទីន​នោះ​ទេ។ ត្បិត​តែ​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​បង្ហាញ​ជំហរ​ថា​នឹង​មិន​ចុះ​កុងត្រា​យក​កូន​ប្រុស​របស់​ខ្លួន​លេង​ឡើយ។

“គាត់​ជា​ក្មេង​ប្រុស ​មាន​គ្រប់​យ៉ាង ប៉ុន្តែ​មិន​សំណាង ​ខ្ញុំ​នឹង​មិន​ចុះ​កុងត្រា​យក​គាត់​មក AT Madrid ​ឡើយ។ ខ្ញុំ​មិន​ចង់​និយាយ​ថា​មិន​ចុះ​កុងត្រា​យក​គេ​ទេ ប៉ុន្តែ​វា​ពិបាក​ណាស់ ​ក្នុង​ការ​ដែល​មាន​កូន​ប្រុស​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​នោះ វា​នឹង​ពិបាក​ក្នុង​ការ​

និយាយ។ ប្រសិន​បើ​៥​ទៅ​៦​ឆ្នាំ​ទៀត ​គាត់​ជា​មនុស្ស​មិន​​អាច​ខ្វះ​បាន ​នោះ​យើង​នឹង​និយាយ​រឿង​នេះ​ម្ដង​ទៀត”៕ប្រភពDailyMail

  • Simeone ​៖ ដាច់​ខាត ​ខ្ញុំ​មិន​យក​កូន​ខ្ញុំ ​មក​លេង​ជាមួយ​ឡើយ ​ទោះ​គាត់​ល្អ​យ៉ាង​ណា​ក៏​ដោយ