មហាហង្ស ប្តេជ្ញាលេងដើម្បីកិត្តិយសជាតិនៅ AFF FUTSAL CUP

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស (Mohahang All Star FC) គូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតផ្លូវការស្តីពីការប្រកួតប្រជែងជើងឯកបាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ាន «AFF Futsal Cup» ឬហៅថា «AFF Futsal Club Championship» នាខែកញ្ញា ឆ្នាំ២០២១» ក្លិបរបស់លោកបានត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាថានឹងខិតខំហ្វឹកហាត់ និងប្រឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបាននូវកិត្តិយសជូនជាតិកម្ពុជារបស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានក្លិបរូបនេះបានបង្ហាញឆន្ទៈដ៏មុះមុតយ៉ាងដូច្នេះថា «បើទោះបីជាការប្រកួតអន្តរជាតិលើកនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏យើងប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូជូនជាតិរបស់យើង។ អ្វីដែលសំខាន់បំផុត គឺក្លិបបាល់ទាត់តារាមហាហង្សចង់បានស្នាដៃជូនប្រទេសកម្ពុជាយើង ក៏ដូចជាការលើកមុខមាត់ប្រទេសជាតិយើងពីលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឲ្យបានជាដាច់ខាត ដើម្បីដណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរជូនជាតិ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការប្រកាសរបស់សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានក្រុមចូលរួមប្រជែងចំនួន៦ក្រុម ដែលគ្រោងនឹងដំណើរការប្រកួត នាថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅ Nakhonn Ratchashima ប្រទេសថៃ។ ក្លិបជើងឯកលីគបាល់ទាត់ក្នុងសាលនៃប្រទេសទាំង៦នេះ រួមមាន៖ Port FC (ថៃ), Sahako (វៀតណាម), SKN Kabumen FC (ឥណ្ឌូណេស៊ី), Selangor (ម៉ាឡេស៊ី), MIU (មីយ៉ាន់ម៉ា) និង Mahahang All Star FC របស់កម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឭកថា កាលពីរដូវកាលមុន ក្រុមជើងឯក ដែលចេញទៅប្រកួតតំណាងកម្ពុជា គឺក្រុមដោនថោនស្ពតក្លិប ដែលពេលនោះមានក្រុមចូលរួមសរុបចំនួន៧៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Cambodia Sea Game 2023

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT