កំណត់ត្រា៥យ៉ាងរបស់ វិសាខា ក្នុងលីគកំពូលកម្ពុជា ធៀបនឹងរដូវកាលមុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹមប្រកួត១០លើក នៃពានរង្វាន់ Metfone Cambodian League រដូវកាលនេះ វិសាខាធ្វើបានល្អបំផុតបើប្រៀបធៀបនឹងរដូវកាលឆ្នាំ ២០២០។ ពួកគេឡើងឈរកំពូលតារាងមាន ២២ ពិន្ទុ និង មិនដែលចាញ់សោះ ពោល ឈ្នះ ៦ ដង និងស្មើ ៤ ដង។ ខាងក្រោមនេះជារឿងល្អៗជាច្រើនបើប្រៀបធៀបក្នុង ១០ ប្រកួតរដូវកាលមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- ត្រឹម ១០ ប្រកួតវិសាខា មិនដែលចាញ់ដូចខាងលើនារដូវកាលនេះ ដែលល្អជាងឆ្នាំមុនរដូវកាល ២០២០ លេងបាន ១០ប្រកួត ក្នុងនោះឈ្នះ ៦ ដង ស្មើ ១ និង ចាញ់រដូវកាល ៣ ដង។ នេះជាកំណត់ត្រាល្អបំផុត របស់គ្រូបង្គោល Colum Curtis នៅលីគកំពូលជាមួយវិសាខានារដូវកាលទី២របស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-វិសាខា មិនទាន់ចាញ់ក្រុមខ្លាំងចំនួន ៤ ក្នុង ១០ ប្រកួតកន្លងមកទេ។ លទ្ធផលប៉ះក្រុមខ្លាំងទាំង ៤ រដូវកាលនេះ ដូចជា ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-២, ឈ្នះក្រុម អង្គរថាយហ្គឺរ ៣-១ , ស្មើ កងយោធពលខេមរភូមិន្ទ ០-០, ស្មើ ណាហ្គាវើលដ៍ ២-២ និងស្មើ ភ្នំពេញក្រោន ៣-៣។ ប៉ុន្តែ បើនិយាយលើការជួបក្រុមខ្លាំង ៤ ប្រកួតក្នុងការប្រកួត ១០ លើកដូចគ្នាឆ្នាំ ២០២០ វិញ ចាញ់ បឹងកេត ១-០, ចាញ់  កងយោធពលខេមរភូមិន្ទ ១-០, ចាញ់ ព្រះខ័នរាជស្វាយរៀង ៣-២ និងស្មើ ភ្នំពេញក្រោន ២-២។ ឆ្នាំ ២០២០ វិសាខា ធ្វើមិនបានល្អទេ ពេលជួបក្រុមខ្លាំងៗ មិនដូចឆ្នាំនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣-កែវ សុខសិលា ជាអ្នកចាំទីតែម្នាក់គាត់ដែលបិទគ្រាប់បាល់ទាត់បញ្ចូលទី ៤លើកត្រឹមតែ ១០ ប្រកួត និងល្អជាងអ្នកចាំទីដៃទី១ ណាទាំងអស់ទោះលេងក្នុងប្រកួតស្មើគ្នា។ សុខសិលា មានកំណត់ត្រាល្អជាងឆ្នាំមុនដែលមិនរបូតគ្រាប់បាល់តែត្រឹម ៣ដង ក្នុង ១០ប្រកួតដំបូង។ សុខសិលា ជាអ្នកចាំទី ដែលបង្ហាញខ្លួនគ្រប់ការប្រកួតឲ្យវិសាខា ស្មើចំនួនចូលលេងរបស់ អាំ សុវណ្ណារ៉ាត់ នៅព្រះខ័នរាជស្វាយរៀងអុីចឹងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-វិសាខា ជាក្រុមរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេបង្អស់រហូតដល់ ៣៦ គ្រាប់គិតត្រឹម១០ប្រកួត។ ក្រុមដែលរកគ្រាប់បាល់បានច្រើនលំដាប់ទី២ គឺ ព្រះខ័នរាជស្វាយរៀង (៣០គ្រាប់) និង ទី៣ ភ្នំពេញក្រោន (២៨គ្រាប់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥-កែវ សុខផេង តាមស្មើកំណត់ត្រាចាស់ដែលបង្ហាញខ្លួនរដូវកាលមុន។ សុខផែន រកបាន ៩ គ្រាប់ត្រឹម ១០ ប្រកួតរបស់វិសាខា តាមស្មើកំណត់ត្រាចាស់រកបាន ៩ គ្រាប់ពេញមួយរដូវកាលឆ្នាំ២០២០។ មានន័យថា សុខផេង ត្រូវការតែ ១ គ្រាប់ទៀតប៉ុណ្ណោះនឹងលើសគ្រាប់បាល់រដូវកាលចាស់ ឬ បំបែកកំណត់ត្រាឆ្នាំចាស់របស់ខ្លួនហើយ។  គេជាកីឡាករខ្មែររកគ្រាប់បាល់ច្រើនជាងគេ (៩គ្រាប់) ស្មើជាមួយ ចាន់ វឌ្ឍនាកា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT