Carlos Tevez ជាកីឡាករជម្រើសជាតិអាហ្សង់ទីន ធ្លាប់លេងជាមួយ Lionel Messi និង Cristiano Ronaldo ជាច្រើនឆ្នាំ។

បុរសវ័យ៣៤ឆ្នាំខាងលើ បានបើកទម្លាយទម្លាប់ហ្វឹកហាត់របស់ខ្សែប្រយុទ្ធកំពូលក្នុងលោកខាងលើទាំងពីរ ហើយពួកគេសុទ្ធតែមានលក្ខណៈពិសេសរៀងខ្លួន។ ដំបូងឡើយ Tevez បាននិយាយចំពោះ Messi ថា៖ “Messi ខ្ញុំមិន

ដែលឃើញគាត់នៅក្នុងកន្លែងហាត់ប្រាណទេ ខ្ញុំមិនដែលឃើញគាត់ហ្វឹកហាត់យូរ និងបច្ចេកទេសអ្វីឡើយ។ វាជាធម្មជាតិរបស់គាត់ ដែលគាត់ពូកែ ប៉ុន្តែអ្វីដែលគាត់ហាត់នោះគឺ ការទាត់បាល់ប៉េណាល់ទី ដែលនេះជាចំណុចគាត់ព្យាយាមហាត់ខ្លាំង”។

ដោយឡែកសម្រាប់ Ronaldo វិញ អតីតកីឡាករបិសាចក្រហម Man Utd បាននិយាយថា៖ “Ronaldo តែងតែចូលកន្លែងហាត់ប្រាណជានិច្ច ក្រោយហ្វឹកហាត់រូច។ គាត់តែងតែព្យាយាមរហូត ហាត់រហូត ហើយគាត់ចង់ឱ្យល្អ

គ្រប់យ៉ាង។ គាត់តែងតែមកកន្លែងហ្វឹកហាត់មុនគេជានិច្ច។ គេកំណត់ម៉ោងហាត់ ម៉ោង៩ នៅពេលព្រឹក ខ្ញុំបានទៅដល់ម៉ោង៨ ហើយគាត់បានទៅដល់បាត់ហើយ ហើយបើទោះជាខ្ញុំទៅម៉ោង៧កន្លះ ក៏នៅតែឃើញគាត់

ដែរ។ ខ្ញុំចង់ឈ្នះគាត់ ថ្ងៃមួយខ្ញុំទៅម៉ោង៦ ប៉ុន្តែនៅតែឃើញគាត់នៅកន្លែងហ្វឹកហាត់នោះមុនដដែល។ ម៉ោង