ក្រុមចំណូលថ្មី Brentford បានបង្ហាញសាច់ដុំរបស់ខ្លួននៅថ្ងៃបើកឆាកពានរង្វាន់ English Premier League ដោយយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២-០។
ក្រុម Arsenal ត្បិតតែទិញកីឡាករថ្មីចូលក្រុមថែមមែន ប៉ុន្តែលទ្ធផលហាក់ដូចជាមិនល្អទាល់តែសោះ។ ដោយតាំងពីលេង Pre Season មកបរាជ័យរហូត និងមកដល់លេងលីគបើករដូវកាលយប់មិញនេះ ក៏បរាជ័យទៀត ក្រោមថ្វីជើងក្រុមចំណូលថ្មី Brentford ក្នុងលទ្ធផលដល់ទៅ ២-០ ឯណោះ។ តាមលទ្ធផលនេះ គ្រប់គ្នាសឹងតែមិនជឿទៅហើយ ព្រោះ Brentford ទើបឡើងមក និងមិនសូវមានកីឡាករល្បីឈ្មោះដូចក្រុមកាំភ្លើងធំនោះទេ។
យ៉ាងណាមិញ វាគ្រាន់តែជាការបើកឆាក១ប្រកួតប៉ុណ្ណោះដោយនៅសល់ច្រើនប្រកួតសម្រាប់ប្រជែង។ មួយវិញទៀតចាញ់យប់មិញនេះ ក្រុម Arsenal ក៏បាត់សមាជិកសំខាន់ៗដូចជា Alexandre Lacazette និង Pierrre-Emerick Aubameyang ដោយសារតែពួកគេមានជំងឺផងដែរ៕
ប្រភព៖ Dailymail