មុននេះបន្តិច សមាគមបាល់ទាត់អឺរ៉ុប UEFA ទើបតែប្រកាសនៅបញ្ជីបេក្ខភាពល្អបំផុតប្រចាំតំណែងទាំង ៤ នៃព្រឹត្តិការណ៍ UEFA Champions League រដូវកាល ២០២០/២១។ កីឡាករទាំងអស់នឹងត្រូវចម្រាញ់យកតែម្នាក់ប៉ុណ្ណោះ ប្រចាំតំណែងអ្នកចាំទី, ខ្សែការពារ, ខ្សែបម្រើ និងខ្សែប្រយុទ្ធ ដែលប្រកាសនៅថ្ងៃទី ២៦ សីហា កំឡុងការចាប់ឆ្នោតវគ្គចែកពូល UCL រដូវកាលថ្មី។
ការជ្រើសរើសនេះផ្អែកតាមសំឡេងគាំទ្ររបស់អ្នកចាត់ការនៃក្លឹបទាំង ៣២ ដែលបានចូលរួមវគ្គចែកពូល UCL រដូវកាល ២០២១/២២ បូកអ្នកកាសែតមកពីស្ថាប័នទាំង ៥៥ ផ្សេងពីគ្នា និងការជ្រើសរើសរបស់ ESM Group។ អ្នកចាត់ការមិនត្រូវបានអនុញ្ញាតឲ្យជ្រើសរើសកូនក្រុមរបស់ខ្លួននោះទេ។
បញ្ជីបេក្ខភាពទាំង ៤ តំណែងយើងបង្ហាញដូចខាងក្រោម៖
អ្នកចាំទី:
Thibaut Courtois (បែលហ្សិក – Real Madrid CF)
Ederson (ប្រេស៊ីល – Manchester City FC)
Édouard Mendy (សេណេហ្គាល់ – Chelsea FC)
ខ្សែការពារ:
César Azpilicueta (អេស្ប៉ាញ – Chelsea FC)
Rúben Dias (ព័រទុយហ្គាល់ – Manchester City FC)
Antonio Rüdiger (អាល្លឺម៉ង់ – Chelsea FC)
ខ្សែបម្រើ:
Kevin De Bruyne (បែលហ្សិក – Manchester City FC)
Jorginho (អ៊ីតាលី – Chelsea FC)
N’Golo Kanté (បារាំង – Chelsea FC)
ខ្សែប្រយុទ្ធ:
Erling Haaland (ន័រវេស – Borussia Dortmund)
Kylian Mbappé (បារាំង – Paris Saint-Germain)
Robert Lewandowski (ប៉ូឡូញ – FC Bayern München)
ប្រភព៖ UEFA