ក្រោយពីការចេញផ្សាយនៅបេក្ខភាពនៃកីឡាករល្អបំផុតប្រចាំតំណែងនីមួយៗនៅ UCL បន្ថែមពីនេះខាងសមាគមបាល់ទាត់អឺរ៉ុប UEFA ក៏ប្រកាសនៅបេក្ខភាព ៣ រូបចុងក្រោយនៅ UEL ផងដែរ។
ជាការពិតព្រឹត្តិការណ៍ UEFA Europa League រដូវកាលមុន បញ្ចប់ទៅក្រោយពី Villarreal យកឈ្នះទៅលើ Man Utd នៅបាល់កាត់សេចក្តីប៉េណាល់ទី ហើយជាលទ្ធផលបេក្ខភាព ៣ រូបចុងក្រោយដែលបានប្រកាស គឺមានកូនក្រុមបិសាចដល់ទៅ ២ រូប និងកូនក្រុម Villarreal ១ រូប។
អ្នកទាំង ៣ នោះមានដូចជាខ្សែប្រយុទ្ធ Edinson Cavani, ខ្សែបម្រើ Bruno Fernandes របស់ក្លឹប Man Utd និងខ្សែប្រយុទ្ធ Gerard Moreno របស់ក្លឹប Villarreal។ ពួកគេនឹងមានម្នាក់ ត្រូវប្រកាសក្លាយជាកីឡាករឈ្នះពាន Player of the Season នៃព្រឹត្តិការណ៍ Europa League 2020/21 នាចុងខែសីហាខាងមុខ៕
ប្រភព៖ UEFA