ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឃើញគោលដៅដែលក្លឹប Tottenham Hotspur តាមចង់បាន នោះគឺខ្សែប្រយុទ្ធ Lautaro Martinez នៅឯក្លឹប Inter Milan នៃក្របខ័ណ្ឌអ៊ីតាលី Serie A។ នេះបើតាមសារព័ត៌មាន Eurosport បានចុះផ្សាយ។
ប្រភពបានឲ្យដឹងថា ក្រុមដឹកនាំដោយលោក Mikel Arteta ហ៊ានចាយលើតម្លៃពលកម្មកប់ពពក ដល់ទៅ ២៧៥ ០០០ ផោនឲ្យកីឡាករអាហ្សង់ទីន ប្រសិនគេព្រមផ្ទេរមក Emirate Stadium នៅពេលខាងមុខ។ ការដាក់សំណើនេះធ្វើឡើង ស្របពេលដែលកុងត្រារបស់ Lautaro ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។
រំឭកឲ្យដឹងដែរថា តម្លៃផ្ទេររបស់គេអាចខ្ទង់ ៦០ លានផោន តែមិនទាន់ប្រាកដថា Inter Milan ព្រមឬអត់នោះទេ ព្រោះក្លឹបកំពុងត្រៀមរបូតជើងប្រយុទ្ធសំខាន់ Romelu Lukaku មួយរូបដែរ ឲ្យមក Chelsea។ សរុបការបង្ហាញខ្លួន ១៣២ ប្រកួត សម្រាប់កីឡាករវ័យ ២៣ ឆ្នាំរកបាន ៤៩ គ្រាប់ហើយក៏ជាចំណែកសំខាន់ជួយក្លឹបលើកពាន Serie A រដូវកាលចាស់ផងដែរ៕
ប្រភព៖ Eurosport