៦ឆ្នាំមុន កម្ពុជា ធ្លាប់ត្រូវទីម័រខាងកើតយកឈ្នះក្នុងពានស្តេចព្រុយណេ ចុះស្អែកនេះវិញ ?

ការប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 ដែលនឹងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនាថ្ងៃស្អែក ទី ៥ ខែ ឧសភា ឆ្នាំ ២០១៨នេះ គឺជាការជួបគ្នារវាងក្រុមយុវជនជម្រើសជាតិកម្ពុជា U21 ទល់នឹងយុវជនជម្រើសជាតិទីម័រខាងកើត U21 ។

លទ្ធផលនៃការប្រកួតនឹងកំណត់ជើងឯកនៃពានរង្វាន់នេះ ដែលនឹងទទួលបានមេដាយមាសចំនួន ៣១គ្រឿង ព្រមជាមួយនឹងពានរង្វាន់ដែលមានទឹកប្រាក់ ( $15,200 ) ខណៈក្រុមរងជើងឯក នឹងទទួលបានមេដាយប្រាក់ ៣១គ្រឿង ព្រមនឹងទឹកប្រាក់ ( $7,600 ) ។

ធ្លាប់ជួបគ្នាតែម្តងគត់ ក្នុងពានរង្វាន់មួយនេះ ប៉ុន្តែកម្ពុជា ត្រូវទីម័រខាងកើតយកឈ្នះ ដោយលទ្ធផល ១-០ កាលពីឆ្នាំ ២០១២ ពោលគឺពេលដែលពួកគេជួបគ្នាក្នុងការប្រកួតជម្រុះពូល B តែកាលនោះក្រុមទាំងពីរ សុទ្ធតែគ្មានឱកាសឡើងទៅវគ្គបន្តទៀត ។

ចាំមើលថា តើលទ្ធផលនៃការប្រកួតថ្ងៃស្អែកនេះ ក្រុមទាំងពីរបង្ហាញទម្រង់លេងយ៉ាងណាដើម្បីប្រជែងគ្នាដណ្តើមយកពានរង្វាន់របស់ស្តេចព្រុយណេជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរៀងៗខ្លួន ។

ការប្រកួត ចាប់ផ្តើមនៅម៉ោង ៧:៣០នាទីយប់ (ម៉ោងកម្ពុជា) ៕

  • ៦ឆ្នាំមុន កម្ពុជា ធ្លាប់ត្រូវទីម័រខាងកើតយកឈ្នះក្នុងពានស្តេចព្រុយណេ ចុះស្អែកនេះវិញ ?