Cristiano Ronaldo និង Lionel Messi បានក្លាយជាអត្តសញ្ញាណនៃការប្រកួតប្រជែងក្នុងពិភពបាល់ទាត់ រយៈពេលជាង ១ ទសវត្សមកហើយ។ សម្រាប់បណ្តាកីឡាករសុទ្ធតែបំណងប្រាថ្នាចង់ក្លាយជាមិត្តរួមក្រុមរបស់អ្នកទាំងពីរ ជាជាងក្លាយជាគូប្រជែងលើទីលាន។
អ្នកខ្លះទៅក៏បានលេងជាមួយ Ronaldo ខ្លះបានលេងជាមួយ Messi ហើយខ្លះសំណាងដល់ គួបផ្សំនឹងឱកាសដ៏កម្រ ក៏នាំឲ្យពួកគេអាចទទួលបានពេលវេលារួមជើងទាំងជាមួយកីឡាករអាហ្សង់ទីនផង និងព័រទុយហ្គាល់ផង។ ចំណែកឯ Sergio Ramos គឺជាអ្នកទី ១៧ ហើយក្នុងបញ្ជីមួយនេះ។
ខាងក្រោមយើងបង្ហាញឈ្មោះអ្នកទាំង ១៦ ដែលធ្លាប់រួមជើងជាមួយកីឡាករទាំង ២ រូបជាមិត្តរួមក្រុមតែមួយ៖
Angel Di Maria (ជាមួយ Ronaldo នៅ Real Madrid និង ជាមួយ Messi នៅអាហ្សង់ទីន)
Paulo Dybala (ជាមួយ Ronaldo នៅ Juventus និង ជាមួយ Messi នៅអាហ្សង់ទីន)
Gerard Pique (ជាមួយ Ronaldo នៅ Man Utd និង ជាមួយ Messi នៅ Barcelona)
Carlos Tevez (ជាមួយ Ronaldo នៅ Man Utd និង ជាមួយ Messi នៅអាហ្សង់ទីន)
Ezequiel Garay (ជាមួយ Ronaldo នៅ Real Madrid និង ជាមួយ Messi នៅអាហ្សង់ទីន)
Fernando Gago (ជាមួយ Ronaldo នៅ Real Madrid និង ជាមួយ Messi នៅអាហ្សង់ទីន)
Andre Gomes (ជាមួយ Ronaldo នៅ ព័រទុយហ្គាល់ និង ជាមួយ Messi នៅ Barcelona)
Deco (ជាមួយ Ronaldo នៅ ព័រទុយហ្គាល់ និង ជាមួយ Messi នៅ Barcelona)
Gonzalo Higuain (ជាមួយ Ronaldo នៅ Real Madrid/Juventus និង ជាមួយ Messi នៅអាហ្សង់ទីន)
Nelson Semedo (ជាមួយ Messi នៅ Barcelona និង ជាមួយ Ronaldo នៅ ព័រទុយហ្គាល់)
Arthur (ជាមួយ Ronaldo នៅ Juventus និង ជាមួយ Messi នៅ Barcelona)
Miralem Pjanic (ជាមួយ Messi នៅ Barcelona និង ជាមួយ Ronaldo នៅ Juventus)
Trincao (ជាមួយ Messi នៅ Barcelona និង ជាមួយ Ronaldo នៅ ព័រទុយហ្គាល់)
Martin Caceres (ជាមួយ Messi នៅ Barcelona and Juventus with Ronaldo)
Henrik Larsson (ជាមួយ Ronaldo នៅ Man Utd និង ជាមួយ Messi នៅ Barcelona)
Gabriel Heinze (ជាមួយ Ronaldo នៅ Man Utd និង ជាមួយ Messi នៅ Barcelona)