ខ្សែប្រយុទ្ធ Ronaldinho ជឿជាក់ថានៅរដូវកាលនេះ ក្រុម PSG មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់ UEFA Champions League បាន ក្រោយពីមានការចូលរួមពី Lionel Messi ។
Messi បានសម្រេចបន្ដអាជីពបាល់ទាត់របស់ខ្លួនជាមួយក្រុម PSG ២ឆ្នាំទៀតហើយ ដោយអាចបន្ថែម១ឆ្នាំទៀតបានផងដែរ។ ក្នុងឱកាសចូលលេងឱ្យក្រុម PSG នេះ រូបគេនឹងអាចលេងសហការជាមួយកីឡាករឆ្នើមៗជាច្រើនដូចជា Mbappe , Neymar និង Ramos ជាដើម។ កត្តាពោរពេញដោយកីឡាករល្អៗនេះហើយ ទើបបានជាមានមតិថាឆ្នាំនេះ PSG ជាក្រុមល្អជាងគេហើយ។
Ronalinho អតីតកីឡាករធ្លាប់លេងនៅ PSG និង FC Barcelona ផងនោះ បានបង្ហាញចំណាប់អារម្មណ៍ដែរថាវត្តមានរបស់ Messi នឹងធ្វើឱ្យមានភាពរីករាយនៅ PSG បូកផ្សំជាមួយ Ramos ផងនោះ ច្បាស់ណាស់ក្លឹបនេះអាចឈ្នះពាន Champions League បានហើយ។ រូបគេសង្ឃឹមថា ក្លឹបនេះនឹងជោគជ័យទៅថ្ងៃមុខ៕
ប្រភព៖ dailymail