ក្រោយពី PSG សម្រេចបានចុះកុងត្រា Messi ២ឆ្នាំ ក៏ស្រាប់តែមានដំណឹងថាក្លឹប Atletico Madrid ឯណោះក៏បានចូលខ្លួនមកប្រជែងដែរ តែយឺតជាងក្លឹបនៅបារាំងបន្តិច។
Messi បានទៅដល់ក្រុងបារីសហើយ ជាមួយគ្រួសាររបស់គេដើម្បីចុះកុងត្រានិងបង្ហាញខ្លួនតែម្ដង។ ក្នុងវត្តមាននៅកីឡដ្ឋានរបស់ PSG ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ បានជ្រើសរើសអាវលេខ៣០ ដែលជាលេខដំបូងខ្លួនចាប់យកនៅក្រុម FC Barcelona ដែរ។ កុងត្រារបស់គេនោះ នឹងធ្វើឱ្យរូបគេរកបានរហូតដល់៤១លានដុល្លារក្នុង១ឆ្នាំឯណោះ។
ក្រោយពីបង្ហាញខ្លួននៅ PSG ហើយ ក៏ស្រាប់តែដំណឹងនៅអេស្ប៉ាញបានបញ្ជាក់ថានៅនាទីចុងក្រោយក្រុម AT Madrid ក៏បានទាក់ទងមក Messi ដែរ។ ពួកគេបានរៀបចំសំណើរដើម្បីយក Messi ទៅចាប់ដៃគូជាមួយ Suarez ។ តែគួរឱ្យស្ដាយ ការទាក់ទងមកនោះហាក់យឺតពេលទៅហើយ ព្រោះរូបគេបានយល់ព្រមក្នុងការលេងឱ្យក្រុម PSG របស់បារាំង៕
ប្រភព៖ dailymail