PSG ​បង្ហើប​ថា ​អ្នក​ចាំទី​ដើម​កំណើត​ហ្វីលីពីន ​អាច​ជា​ដៃ​ទី​១​របស់​ខ្លួន

Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បង្ហើប​ថា​អ្នក​ចាំទី ​Alphonse Areola ​ដើម​កំណើត​ហ្វីលីពីន ​អាច​នឹង​ទទួល​បាន​តំណែង​ដៃ​ទី​១ ​មិន​មែន Buffon ​នោះ​ទេ។

អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​ខាង​លើ ​កំពុង​បង្ហាញ​សមត្ថភាព​បាន​ល្អ ​មិន​ត្រឹម​តែ​លេង​នៅ PSG ​នោះ​ទេ ពោល​គឺ​សូម្បី​តែ​នៅ​ជម្រើស​ជាតិ​បារាំង ​ដែល​រូបគេ​ជាប់​ឈ្មោះ​នោះ​ក៏​រូបគេ​ធ្វើ​បាន​ល្អ​ដែរ។ ជាក់​ស្ដែង​ការ​ប្រកួត​ទល់​ក្រុម​អាល្លឺម៉ង់  Areola ​

បាន​សង្គ្រោះ​បាល់​ច្រើន​មែនទែន។ ដោយសារ​តែ​កត្តា​សមត្ថភាព​នេះ​ហើយ ​បាន​ជា​នៅ​ក្លឹប​ PSG ​រូបគេ​ក៏​ជា​បេក្ខភាព​ដណ្ដើម​​យក​ដៃ​ទី​១ ​ពី​អ្នក​ចាំ​ទី​ចាស់​វស្សា Gianluigi Buffon ​ផង​ដែរ។

លោក Tuchel ​បាន​និយាយ​ម្សិលមិញ​នេះ​ថា​៖ “បាទ! ​ខ្ញុំ​ជ្រើស​យក Areola ​ជា​ជម្រើស​ទី​១ ប៉ុន្តែ​មិន​មែន​រហូត​នោះ​ទេ។ គាត់​ជា​មនុស្ស​សំខាន់​សម្រាប់​ក្រុម ​និង​មាន​ឱកាស​បាន​ជាប់​ជា​ដៃ​ទី​១​ជា​និច្ច។ គាត់​ចេញ​ពី​ក្រុម​យុវជន។ PSG ​បាន​ផ្ដល់​

គ្រប់​យ៉ាង​ដល់​គាត់។ ហើយ​គាត់​ពិត​ជា​ចង់​ជួយ​ក្រុម​នេះ​ណាស់! ​នេះ​ជា​អ្វី​ដែល​យើង​ចង់​បាន​ពី​កីឡាករ​គ្រប់​គ្នា”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT