ខ្សែប្រយុទ្ធ Lionel Messi កំពុងស្នាក់នៅផ្ទះក្នុងប្រទេសអេស្ប៉ាញដដែល ដោយមិនទាន់ចាកចេញទៅប្រទេសបារាំងនោះទេ។
បើទោះជាបានលាអ្នកគាំទ្រនិងក្លឹប FC Barcelona មែន ប៉ុន្តែ Messi ហាក់មិនប្រញាប់ដើម្បីរកក្លឹបថ្មីលេងនោះទេ។ រូបគេបន្ដនៅផ្ទះក្នុងប្រទេសអេស្ប៉ាញនៅឡើយ ដោយបន្ដសិក្សាទៅលើកុងត្រាដែលក្លឹប PSG ផ្ដល់ឱ្យ ក៏ដូចជាក្លឹបដទៃទៀតដែលបានទាក់ទងមកផងដែរ។ កត្តានេះនឹងធ្វើឱ្យអ្នកគាំទ្រ PSG ត្រូវចាំបន្ដទៀតហើយដើម្បីបានឃើញ Messi ក្នុងឯកសណ្ឋាន PSG ។
រំលឹកថានៅបារាំង ពួកគេមានទំនុកចិត្តណាស់ថា Messi នឹងលេងឱ្យ PSG ហើយគ្រប់យ៉ាងបានទៅដោយរលូនហើយ។ យ៉ាងយូរនៅថ្ងៃនេះ ឬថ្ងៃស្អែកនឹងទទួលបានដំណឹងល្អជាក់ជាមិនខាន។ ដោយក្នុងកុងត្រាគឺ PSG ផ្ដល់ឱ្យ២ឆ្នាំ ជាមួយតម្លៃពលកម្មជាង៣០លានអឺរ៉ូក្នុង១ឆ្នាំផងដែរ៕
ប្រភព៖ Marca