Paris Saint-Germain ត្រូវបានគេដឹងថាត្រៀមលក់កីឡាករចេញរហូតដល់១០នាក់ឯណោះដើម្បីគេចចេញពីច្បាប់ចាយវាយដែលនឹងធ្វើឱ្យពួកគេអាចចុះកុងត្រាយក Messi បាន។
ក្លឹបនៅបារាំងមួយនេះ មានសង្ឃឹមខ្ពស់ជាងគេក្នុងការចុះកុងត្រាយក Messi ដែលទើបលាអ្នកគាំទ្រ Barcelona កាលពីពេលថ្មីៗនេះ។ តែទន្ទឹមនឹងការចង់បាននេះដែរ ក្លឹបអ្នកមានបារាំងក៏ត្រូវរៀបចំក្រុមដើម្បីគេចផុតពីច្បាប់ចាយវាយផងដែរ ព្រោះយក Messi មក រូបគេមានតម្លៃខ្លួនខ្ពស់។
តាមគម្រោងរបស់ក្លឹបយក្សមួយនេះ នឹងបញ្ចេញកីឡាករយ៉ាងតិច១០នាក់ផងដែរ។ ដោយក្លឹបជាច្រើនកំពុងចាប់អារម្មណ៍ចំពោះកីឡាករដែលក្លឹបចង់បញ្ចេញនោះ។ តែយ៉ាងណានៅពេលនេះ ក្រុម PSG ក៏មិនទាន់បានចុះកុងត្រាផ្លូវការអ្វីជាមួយ Messi នៅឡើយដែរ ព្រោះមានរឿងបង្អាក់ដំណើរច្រើន៕
ប្រភព៖ dailymail