ការ​ផ្ទេរ​ខ្នាត​យក្ស ៣ ត្រៀម​នឹង​ប្រកាស​ផ្លូវការ ​នៅ​រយៈ​ពេល ៧២ ម៉ោង​បន្ទាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ៣១ ​សីហា ដែល​មាន​ន័យ​ថា​បណ្តា​ក្លឹប​ទាំង​អស់​នៅ​តំបន់​អឺរ៉ុប អាច​សេសសល់​ពេលវេលា​ចរចា​លើ​គោលដៅ​កីឡាករ​ដែល​ពួក​គេ​ចង់​បាន ត្រឹម​តែ​រយៈ​ពេល ៣ ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ។

យ៉ាង​ណា​នៅ​ដើម​សប្តាហ៍​ថ្មី​នេះ CTS Sports ក៏​ទទួល​បាន​ដំណឹង​ក្តៅ​គគុក​ជា​ច្រើន ចង់​មក​ចែក​ជូន​បងប្អូន​អ្នក​គាំទ្រ​ឲ្យ​បាន​ដឹង​ អំពី​ការ​ផ្ទេរ​ធំៗ ៣ ត្រៀម​នឹង​ក្លាយ​ជា​ការ​ពិត ហើយ​ខ្លះ​អាច​ប្រកាស​ផ្លូវការ​នៅ​ចន្លោះ​ពេល ៧២ ម៉ោង​បន្ទាប់។

៣) ការ​ផ្ទេរ​ Romelu Lukaku

បន្ទាប់​ពី​ជួយ​ឲ្យ Inter Milan លើក​ពាន Serie A កាល​ពី​រដូវ​កាល​មុន ខ្សែ​ប្រយុទ្ធ​បែលហ្សិក Lukaku ហាក់​ទទួលបាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លឹប​ធំៗ​នៅ​តំបន់​អឺរ៉ុប ពាក់ព័ន្ធ​នឹង​សមត្ថភាព​នៃ​ការ​បញ្ចប់ ​ទី។

ជា​ពិសេស​គឺ​ក្លឹប​តោ​ខៀវ Chelsea ដែល​បាន​តាម​ទិញ​ Lukaku ច្រើន​សប្តាហ៍​មក​ហើយ ដោយ​គិត​មក​ទល់​ពេល​នេះ យើង​អាច​និយាយ​ថា ៩៩ ភាគរយ វា​នឹង​ក្លាយ​ជា​ការ​ពិត។ លឺ​ថា​កីឡាករ​វ័យ ២៩ ឆ្នាំ​ បាន​ហោះ​មក​ទីក្រុង​ឡុង ឈាន​ដល់​ដំណាក់​កាល​ពិនិត្យ​សុខភាព​ហើយ ពោល​នឹង​ទម្លាក់​ចុង​ប៊ិច​បង្ហាញ​ខ្លួន​ជា​ផ្លូវការ នៅ​ចន្លោះ​ថ្ងៃ​អង្គារ ឬ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។

បើ​តាម​សារព័ត៌មាន Standard Sport បាន​ចុះ​ផ្សាយ Lukaku នឹង​ទទួល​បាន​ប្រាក់​ពលកម្ម ២១២ ០០០ ផោន/សប្តាហ៍​ លើ​សុពលភាព​កុងត្រា​ ៥ ឆ្នាំ​នៅ​ក្លឹប​ម្ចាស់ដី Stamford Bridge។ ចំពោះ​តម្លៃ​ផ្ទេរ ដែល Chelsea បាន​ផ្តល់​ឲ្យ​ក្លឹប​អាណាព្យាបាល Inter Milan គឺ ៩៧,៥ លាន​ផោន។

២) ការ​ផ្ទេរ Lionel Messi

Messi ​ក៏​បាន​សារភាព​ហើយ​ដែរ​ថា​ការ​ផ្ទេរ​ទៅ​ក្លឹប PSG ពិត​ជា​អាច​កើត​ឡើង​ទៅ​បាន ព្រោះ​អី​ក្រោយ​ព័ត៌មាន​ផ្លូវការ​ថា​ខ្លួន​ចែក​ផ្លូវ​ពី Barcelona ប្រកាស​ចេញ​ឡើង ក៏​មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​មក​កាន់​លោក។

យ៉ាង​ណា​គេ​ជឿ​ថា​តារា​ឆ្នើម​វ័យ ៣៤ ឆ្នាំ នឹង​ជ្រើសរើស​ការ​ផ្ទេរ​ទៅ PSG ព្រោះ​វា​ជា​ក្លឹប​ដ៏​សក្តិសម​បំផុត។ ដ្បិត​នៅ Man City មាន​គ្រូ​ចាស់ Pep Guardiola ដែល​អាច​ចុះ​សម្រុង​គ្នា តែ​សំខាន់​ក្លឹប​នៅ​អង់គ្លេស​ហាក់​គ្មាន​លទ្ធភាព​បន្ត​បង់​ថ្លៃ​ពលកម្ម​ឲ្យ Messi ម្នាក់​ទៀត​ឡើយ ក្រោយ​ពី​ទើប​តែ​យក​បាន Jack Grealish។

ការ​ផ្ទេរ​សម្រេច​ទៅ PSG សារ​នេះ លឺ​ថា​ក្លឹប​សេដ្ឋី​បារាំង​ថែម​ទាំង​មាន​ជួល​អគារ Eiffel Tower ដើម្បី​បាញ់​ភ្លើង​និង​បង្ហាញ​ឈ្មោះ Messi ជា​ការ​ស្វាគមន៍​មក​កាន់​ទីក្រុង​ប៉ារីស​ទៀត​ផង។ តាម​ចចាមអារ៉ាម​ ក្លឹប​បារាំង​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម Messi ប្រមាណ ៤០ លាន​អឺរ៉ូ/ឆ្នាំ ដែល​ទំហំ​នេះ​ខ្ពស់​ជាង​ថ្លៃ​ពលកម្ម Neymar បាន​ជាង ៣៦ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

១) ការ​ផ្ទេរ Harry Kane

តាម​ពិត​ទៅ​សាមី​ខ្លួន Harry Kane ផ្ទាល់​គេ​បាន​ព្រមព្រៀង​នៅ​លក្ខខណ្ឌ​បុគ្គល​ជាមួយ​ក្លឹប Man City រួច​ទៅ​ហើយ នៅ​ឡើយ​តែ​តម្លៃ​ចរចា​ដែល City ត្រូវ​ផ្តល់​ឲ្យ​ក្លឹប​អាណាព្យាបាល Tottenham Hotspur មួយ​តង់​ទៀត​ប៉ុណ្ណោះ។

វា​ទាស់​ខុស​គ្នា​ត្រង់​លុយ​ជាង ៤០ លាន​ផោន ដែល​មេ​ធំ Daniel Levy ទារ​តម្លៃ​ខ្លួន Kane ប្រមាណ ១៦០ លាន​ផោន តែ City ថា​ព្រម​ឲ្យ​ត្រឹម ១២០ លាន​ផោន។ យ៉ាង​ណា​ចុង​ក្រោយ​នេះ បន្ទាប់​ពី Kane គេចវេស​មិន​ចង់​ទៅ​ហ្វឹកហាត់ ដើម្បី​រំអុក​ឲ្យ​ក្លឹប​ចង់​លក់​គេ​ចេញ ក៏​នាំ​ឲ្យ​ក្លឹប Spurs អស់​ការ​អត់ធ្មត់ ហើយ​ក៏​ព្រម​បន្ទាប​តម្លៃ Kane មក​ត្រឹម ១២០ លាន​ផោន បូក​នឹង​កិច្ច​ព្រមព្រៀង​ផ្សេងៗ ២០ លាន​ផោន​ ដែល​វា​ទាប​ជាង​មុន និង​ល្មម​ដែល City អាច​លៃលក​បាន។

​ជាក់ស្តែង​វា​គួរ​តែ​ដល់​ពេល​ហើយ ដែល​បុរស​វ័យ ២៨ ឆ្នាំ គួរ​រើបម្រាស់​ផ្លាស់​ទៅ​ទ្រនំ​ថ្មី ដើម្បី​ចាប់​យក​ឱកាស​ឈ្នះ​ពាន​រង្វាន់ ដ្បិត​អី​ចាយ​ពេល​ជាង ១០ ឆ្នាំ​នៅ Spurs មាន​ឈ្មោះ​ជា​ម៉ាស៊ីន​បញ្ចប់​ទី​ដ៏​មុត​ស្រួច​ រក​បាន​ជាង ២០០ គ្រាប់​ដែរ តែ​មិន​ទាន់​ស្គាល់​រសជាតិ​លើក​ពាន​សូម្បី​ម្តង។ ប៉ុន្មាន​ថ្ងៃ​មុន​ក៏​មាន​គេ​ប្រៀបធៀប Kane ទៅ​នឹង​យុវជន​របស់​ Leicester City ​ប៉ុន្មាន​រូប​ផង​ដែរ ដែល​ថា​ពួក​គេ​មក​លេង​ត្រឹម​ ១ ប្រកួត​ក៏​ស្គាល់​រសជាតិ​ពាន Community Shield មួយ​បាត់​ទៅ​ហើយ ចម្លែក​អី​តែ Kane ​ចាយ​ពេល​ច្រើន​ជាង ៣០០ ប្រកួត​ទៅ​ហើយ បែរ​ជា​មិន​អាច​ធ្វើ​បាន៕

  • ការ​ផ្ទេរ​ខ្នាត​យក្ស ៣ ត្រៀម​នឹង​ប្រកាស​ផ្លូវការ ​នៅ​រយៈ​ពេល ៧២ ម៉ោង​បន្ទាប់