ខ្សែការពារ Marcelo បានដោះស្រាយរឿងគេចពន្ធរបស់ខ្លួននៅអេស្ប៉ាញរូចរាល់ហើយ ដោយព្រមបង់ពិន័យជិត១លានអឺរ៉ូ ដើម្បីគេចផុតពីការជាប់គុក៤ខែ។
Marcelo ត្រូវរដ្ឋអេស្ប៉ាញ ចោទប្រកាន់ចំពោះរឿងគេចពន្ធលើតម្លៃខ្លួន និងសិទ្ធិលក់រូបថត។ ក្ដីមួយនេះ រដ្ឋអេស្ប៉ាញតម្រូវឱ្យខ្សែបម្រើប្រេស៊ីលចូលមកដោះស្រាយ បើមិនដូច្នេះទេនឹងត្រូវជាប់ទោស អាចជាប់ពន្ធនាគារដល់៤ខែឯណោះ។
ដើម្បីកុំឱ្យមានបញ្ហាច្រើន ម្សិលមិញនេះ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថា កីឡាករឆ្នើមខាងលើបានបញ្ចប់ក្ដីនេះហើយ ដោយព្រមបង់ពន្ធ 753,624 អឺរ៉ូ ដើម្បីបញ្ចប់រឿង និងរួចទោសទាំងអស់។
ដោយសារតែច្បាប់ពន្ធនៅអេស្ប៉ាញតឹងរឹង បានធ្វើឱ្យកីឡាករល្បីៗមួយចំនួនសុទ្ធតែមានបញ្ហានេះទាំងអស់។ តួយ៉ាងដូចជា Cristiano Ronaldo , Lionel Messi និង Neymar ជាដើម សុទ្ធតែប្រឈមជាមួយរឿងនេះ និងត្រូវបង់ប្រាក់ដើម្បីបញ្ចប់រឿងទាំងអស់៕ប្រភពMarca

