ណាហ្គាវ៉ើលជួបវិបត្តិកីឡាករ សុធារដ្ឋ ដាច់សរសៃ ចំណែកយ៉ាទីរបួសសាច់ដុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើលដ៍ ប្រាប់ថា ខ្សែការពារ នេន សុធារដ្ឋ មានបញ្ហាដាច់សរសៃពួរជង្គង់ (ACL) អំឡុងការប្រកួត Metfone Cambodian League ជាមួយភ្នំពេញក្រោន កាលថ្ងៃអាទិត្យ ទី០១ ខែសីហា កន្លងទៅ។ ចំណែកអ្នកចាំទី ស៊ូ យ៉ាទី វិញមានបញ្ហាសាច់ដុំ តែមិនមានកម្រិតខ្លាំងក្លាដូចសុធារដ្ឋឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មាស ចាន់ណា ឲ្យដឹងបែបនេះ “៖ សុធារដ្ឋ ពេទ្យថា ដាច់សរសៃ (ACL)។ សម្រាប់យ៉ាទីមិនអីទេ គ្រាន់តែប៉ះពាល់សាច់ដុំទេ។ យ៉ាទីអាចចូលហាត់វិញបាន តែមួយរយៈនេះអត់ទាន់បានទេ ចាំពេទ្យពិនិត្យមើលបន្ថែមទៀត តែនឹងអាចចូលហាត់វិញឆាប់ៗហ្នឹងហើយ។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេន សុធារដ្ឋ បានរបួសដាច់សរសៃពួរក្នុងនាទី២៤ ក្រោយព្យាយាមលូកយកបាល់ពីប្រាក់ ធីវ៉ា ហើយបានដួលខ្លួនឯង។ បើតាមការប៉ាន់ស្មាន អតីតកីឡាករ ព្រះខ័នរាជស្វាយរៀងរូបនេះត្រូវសម្រាកព្យាបាលពីចន្លោះ ៦ទៅ៧ខែ។ លោក មាស ចាន់ណា ទទូចថា អវត្តមាន របស់សុធារដ្ឋពិតជាប៉ះពាល់ដល់ ក្រុម ព្រោះជាកីឡាករម្នាក់ពុំដែលអវត្តមាន មួយប្រកួតណាឡើយចាប់តាំងពីសប្ដាហ៍ទីមួយមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាតាំងពីក្រុមយុវជនដល់ក្រុមធំ នេន សុធារដ្ឋ បានផ្លាស់ពីព្រះខ័នរាជស្វាយរៀងទៅណាហ្គាវើលដ៍ក្នុងរដូវកាល២០២១នេះ។ គេទើបរកបានគ្រាប់ដំបូងសម្រាប់ក្រុមថ្មី ដោយទាត់ចូលតាមស្មើសូលទីឡូអង្គរ ក្នុងនាទី៩០+៤ កាលថ្ងៃទី២៤ ខែកក្កដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកចាំទី ស៊ូ យ៉ាទី ត្រូវបានប្ដូរចេញជំនួសដោយអ្នកចាំទី សំរិត សីហា បន្ទាប់ពីរបួសសាច់ដុំភ្លៅខាងស្ដាំរបស់ គេរើឡើងវិញក្នុងនាទីទី០៧។ ក្រោយពីទាត់បាល់ឡើងហើយ ភ្លៅរបស់គេចាប់ផ្ដើមឈឺ ហើយមិនអាចបន្តការប្រកួតទៀតបាន។ គេធ្លាប់មានបញ្ហានេះតាំងពីដើមឆ្នាំ២០២១ម្ល៉េះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT