កីឡាករ Lionel Messi នឹងធ្វើសន្និសីទលាអ្នកគាំទ្រ Barcelona នៅកីឡដ្ឋាន Camp Nou នៅម៉ោង៥ល្ងាចនេះ ដើម្បីជាការលាគ្នាចុងក្រោយ។
កាលពីយប់មិញនេះ Messi បានហៅមិត្តជិតស្និទ្ធដូចជា Sergio Aguero, Sergio Busquets, Gerard Pique និង Jordi Alba ជាដើម ទៅញ៉ាំអាហារនៅផ្ទះរបស់គេ។ ខណៈដែលនៅល្ងាចនេះ ខ្សែប្រយុទ្ធរូបនេះក៏នឹងទៅកីឡដ្ឋាន Camp Nou ដើម្បីធ្វើសន្និសីទកាសែត និងលាអ្នកគាំទ្រផងដែរ។ ដោយដំណឹងនេះគឺពិតជាធ្វើឱ្យអ្នកគាំទ្រចាប់ស្ដាប់សម្ដីចុងក្រោយរបស់ Messi មែនទែន។
រំលឹកថាដំបូងឡើយ Barcelona និង Messi បានព្រមព្រៀងគ្នាដើម្បីបន្ដកុងត្រាថ្មីទៅហើយ ប៉ុន្តែគួរឱ្យសោកស្ដាយច្បាប់ចាយវាយរបស់ La Liga និងបញ្ហាហិរញ្ញវត្ថុរបស់ក្រុម Barcelona បានធ្វើឱ្យកុងត្រានោះមិនអាចកើតមានឡើងបាន។ ការចាកចេញរបស់ Messi ដែលក្លឹបអ្នកមានបុណ្យប្រកាសកន្លងទៅ ពិតជាធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំងមែនទែន៕ប្រភព Dailymail