ហេតុអ្វី Jordan Pisey តំណាងអាមេរិក នៅអូឡាំពិកហ្គេម-តូក្យូ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានពន្យល់ពីកីឡាករលោតទឹកជម្រើសជាតិសហរដ្ឋអាមេរិក Jordan Pisey Windle ដែលជាកូនខ្មែរបានចូលរួមប្រកួតប្រជែងកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការលើកឡើងថា កាលពីអំឡុងឆ្នាំ២០១៥-២០១៦ Jordan Pisey Windle ធ្លាប់បានមកធ្វើបទបង្ហាញលើវិញ្ញាសាលោតទឹក នៅកម្ពុជាបានម្តង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយគាត់ក៏ជាកីឡាករជម្រើសជាតិអាមេរិករួចទៅហើយៗគោលបំណងរបស់គាត់ និងឪពុករបស់គាត់មកកម្ពុជាពេលនោះ គឺមកលេងស្រុកកំណើត និងស្វែងរកសាច់ញាតិរបស់គាត់នៅស្រុកខ្មែរ។ ពេលនោះ Jordan បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយបានជជែកគ្នាអំពីការចង់បានកីឡាករ Jordan មកជួយដល់ការប្រកួតនៃវិស័យកីឡាហែលទឹកកម្ពុជាលើឆាកអន្តរជាតិ ហើយត្រូវរៀបចំនីតិវិធីបែបណាខ្លះ ដើម្បីបានចូលរួមជួយដល់វិស័យកីឡាហែលទឹកកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការពន្យល់ថា បើកាលណា កីឡាករណាម្នាក់លេងតំណាងឲ្យជាតិណាមួយហើយ គឺកីឡាករជម្រើសជាតិរូបនោះមាន «សញ្ជាតិកីឡា» នៃប្រទេសនោះហើយ។ ជាក់ស្តែង ដូចជម្រើសជាតិលោតទឹក Jordan មាន «សញ្ជាតិកីឡា» អាមេរិក ហើយប្រសិនបើ Jordan ចង់លេងតំណាងឲ្យជាតិខ្មែរវិញ គឺត្រូវអនុវត្តទៅតាមនីតិវិធី ច្បាប់របស់គេ ជាពិសេសគឺអនុវត្តទៅតាមគោលការណ៍នានារបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) តែម្តង។ ដូច្នេះ តាមអ្វីដែលយើងធ្លាប់ជជែកគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹក ចង់បានកីឡាករដ៏ឆ្នើមរូបនេះមកជួយដល់កីឡាលោតទឹកកម្ពុជា រីឯសាម៉ីខ្លួន Jordan ក៏មានឆន្ទៈខ្ពស់ចង់មកចូលរួមជួយដល់ការប្រកួតតំណាងឲ្យជាតិកម្ពុជា ដែរ ប៉ុន្តែវាអាស្រ័យទៅលើនីតិវិធីនានារបស់អន្តរជាតិ។គោលបំណងធំរបស់ Jordan ក៏ដូចជាឪពុករបស់ខ្លួនដែរ គឺចង់ចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន នេះសិន ហើយក្រោយពីបញ្ចប់ការប្រកួតកីឡាអូឡាំពិកនេះ យើងនឹងជជែងគ្នាជាថ្មីម្តងទៀត ក្នុងការស្វែងរកនីតិវិធី ឬច្រកផ្លូវឲ្យស្របនឹងច្បាប់ ដើម្បីឲ្យបានកីឡាករ Jordan មកជួយហែលទឹកអោយកម្ពុជា។ ប្រសិនបើយកគាត់មកហើយ ខុសច្បាប់ទម្លាប់ ក៏គាត់មិនអាចប្រកួតលើឆាកអន្តរជាតិ ហើយក៏គ្មានន័យអ្វីដែរ។ ដូច្នេះយើងនឹងបន្តសិក្សាពីគោលការណ៍បន្ថែមទៀតលើបញ្ហានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាធម្មតា កីឡាករជម្រើសជាតិម្នាក់ អាចមានសញ្ជាតិកីឡាពីរបាន ប៉ុន្តែជម្រើសជាតិរូបនោះ អាចលាលែងពីសញ្ជាតិ១ក្នុងកីឡា។ ឧទហរណ៍ថា គាត់គឺជាកីឡាករជម្រើសជាតិអាមេរិក គាត់ត្រូវលាលែងសញ្ជាតិកីឡាអាមេរិក ពេលគាត់មកលេងតំណាងឲ្យកម្ពុជា ដោយត្រូវហ្វឹកហាត់នៅកម្ពុជា រស់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំ តាមគោលការណ៍អន្តរជាតិជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហែម គីរី បានអះអាងទៀតថា សម្រាប់ Jordan ដែលបច្ចុប្បន្នជាជម្រើសជាតិអាមេរិក មិនមែនមានន័យថា ជាការបិទផ្លូវទាំងស្រុង ក្នុងការប្រែក្លាយមកជាជម្រើសជាតិលោតទឹកកម្ពុជា នាពលខាងមុខនោះទេ។ ជារួម វាសំខាន់បំផុតទៅលើការសម្រេចចិត្តរបស់សាម៉ីខ្លួន និងក្រុមគ្រួសារគាត់ បើគាត់ឯកភាព នោះយើងនឹងរិះរកមធ្យោបាយទាំងអស់គ្នា ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទទួល Jordan មកជួយដល់ការប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត។ នៅក្នុងនោះ ក៏មិនមែនសាម៉ីខ្លួន សហព័ន្ធធ្វើតែម្នាក់ឯងដែរ គឺត្រូវពិភាក្សាគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងនឹងបញ្ហាលើកឡើងរបស់មនុស្សមួយចំនួន ដែលថា Jordan គឺជាកូនខ្មែរដែរ ហេតុអ្វីសហព័ន្ធខ្មែរកីឡាហែលទឹកជ្រើសរើសគាត់មកជួយដល់កម្ពុជា សម្រាប់ការប្រកួតអន្តរជាតិ ត្រង់បញ្ហានេះត្រូវបានលោកអគ្គលេខាធិការ ហែម គីរី បញ្ជាក់ថា ទោះបីជា Jordan គឺជាកូនខ្មែរក៏ពិតមែន ប៉ុន្តែគាត់ទទួលបានការបីបាច់ថែរក្សា និងរីកធំធាត់នៅទឹកដីសហរដ្ឋអាមេរិក ដែល Jordan ត្រូវបានយកទៅចិញ្ចឹមដោយឪពុករបស់គាត់ជាជនជាតិអាមេរិក នេះជាចំណុចទី១ ដែលយើងត្រូវស្វែងយល់ ហើយចំណុចទី២ គឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់សាម៉ីខ្លួន និងក្រុមគ្រួសារគាត់ មិនមែនសហព័ន្ធខ្មែរចង់បាន គឺបានមកនោះទេ។ Jordan ធំធាត់នៅអាមេរិក ហ្វឹកហាត់កីឡាលោតទឹកនៅអាមេរិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះចង់មិនចង់ គឺឪពុករបស់គាត់គឺជាជនជាតិអាមេរិក ហើយយើងទើបនឹងឃើញ Jordan កាលពីឆ្នាំ២០១៥-២០១៦នេះទេ ហើយពេលនោះ គាត់មកកម្ពុជា ក្នុងគោលបំណងមកលេងស្រុកកំណើត នៅខ្មែរ ដោយ Jordan ត្រូវបាននាំយកទៅរស់នៅសហរដ្ឋអាមេរិក តាំងតែពីមានអាយុ ១៨ខែមកម្លេះ។ ពេលនោះ ឪពុករបស់ Jordan បានបញ្ជាក់ហើយបញ្ជាក់ថា ត្រូវការឲ្យកូនគាត់ជាប់ជាជម្រើសជាតិអាមេរិកសិន និងបានចូលរួមប្រកួតអូឡាំពិកហ្គេម ទីក្រុងតូក្យូ ឆ្នាំ២០២០ នេះសិន ទើបអាចពិភាក្សាគ្នាបន្តទៀត។ ការហ្វឹកហាត់ ការចិញ្ចឹមបីបាច់ថែរក្សា គឺជាការរ៉ាប់រងរបស់ឪពុកគាត់ ហើយពេលគាត់ជាប់ជម្រើសជាតិទៅ ទើបគាត់អាចទទួលបានការជួយទំនុកបម្រុងពីរដ្ឋាភិបាលរបស់គាត់ ដែលនេះជាបញ្ហាគន្លឹះ ដែលយើងត្រូវស្វែងយល់ពីការពិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់ថា តាមពិត ឯកឧត្តមប្រធានសហព័ន្ធចង់បានកីឡាករ Jordan នេះ ហើយក៏មិនមែនចង់បាននៅពេលដែលគាត់ខ្លាំងពូកែនោះទេ ដោយលោកចង់សំដៅទៅលើទេពកោសល្យ សមត្ថភាពបច្ចេកទេស ការតស៊ូប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ Jordan ដោយឯកឧត្តមប្រធានគោរពស្រឡាញ់ លើកទឹកចិត្តចំពោះកីឡាករដែលមានការតស៊ូ ក្នុងជីវិតជាកីឡាករបែបនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព: Cambodia Sea Game 2023

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT