James Rodriguez បានបង្ហាញការយល់ឃើញជាច្រើនពាក់ព័ន្ធនឹងរឿងរ៉ាវរបស់ Lionel Messi កំឡុងពេលលោកធ្វើការផ្សាយផ្ទាល់នៅលើគណនីផ្លូវការ Twitch។
Messi ដែលមិនទាន់រកឃើញក្លឹបថ្មីឈរជើងជាផ្លូវការ ក៏មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ថា M10 អាចជាផ្ទេរទៅក្លឹប PSG, Man City, Man Utd ឬ Chelsea។ យ៉ាងណាតាមការចង់បានរបស់ James Rodriguez គឺចុចឈ្មោះក្លឹប Juventus ដែលគួរតែក្លាយជាទ្រនំបន្ទាប់របស់កីឡាករអាហ្សង់ទីន។
អតីតខ្សែបម្រើរបស់ក្លឹប Real Madrid និយាយ៖ “Messi គួរតែទៅចូលរួមនៅ Juventus ហើយលេងរួមគ្នាជាមួយនឹង Cristiano Ronaldo នោះវានឹងផ្ទុះការភ្ញាក់ផ្អើលកក្រើកពិភពបាល់ទាត់ ហើយក៏ជាក្តីស្រមៃរបស់អ្នកគាំទ្រជាច្រើន ដែលចង់ឃើញអ្នកទាំងពីរលេងរួមគ្នាផងដែរ”។
លោកបន្ត៖ “Messi គេរកបាន ៣០ គ្រាប់និង ៣០ Assist ឲ្យ Barcelona ក្នុងមួយឆ្នាំ ដូច្នេះហើយក្លឹប Barcelona ពេលនេះក៏ដល់ពេលរកអ្នកមកជំនួសហើយ ដែលវាជាបញ្ហាមួយពួកគេត្រូវប្រឈមជាចាំបាច់”៕
ប្រភព៖ AF