គ្រប់គ្នាហាក់កំពុងចង់លឺ និងចង់ដឹងឲ្យបានឆាប់រហ័សបំផុតថាតើអនាគតរបស់ Lionel Messi នឹងសម្រេចផ្ទេរទៅក្លឹបថ្មីណាមួយនៅពេលខាងមុខ? M10 ដែលបានចែកផ្លូវពី Barcelona គេពុំមានតម្លៃខ្លួននោះទេលើទីផ្សារដោះដូរ ពោលទាមទារឲ្យក្លឹបដែលចង់បានចរចាសម្រេចត្រឹមតម្លៃពលកម្មប៉ុណ្ណោះ។
មានចចាមអារ៉ាមថាក្លឹប PSG, Man Utd, Chelsea និង Man City ជាដើម ដែលជាបេក្ខភាពក្លឹបធំៗអាចនឹងនាំយកកីឡាករអាហ្សង់ទីន តែយ៉ាងណាតាមការបញ្ជាក់ពីខ្សែរាជវង្សដែលជាបងប្អូនបង្កើតរបស់ម្ចាស់ក្លឹបសេដ្ឋីបារាំង បាននិយាយរួចរាល់ហើយថា កិច្ចព្រមព្រៀងរវាង Messi និង PSG គឺឈានដល់ភ្លើងខៀវ ត្រៀមនឹងប្រកាសនៅពេលខាងមុខ។
Khalid bin Hamad Bin Khalifa Al-Thani ដែលជាបងប្អូនបង្កើតរបស់ម្ចាស់ក្លឹប PSGបានសរសេរនៅលើ Twitter យ៉ាងដូច្នោះថា៖ “ការចរចាគឺសម្រេចជាផ្លូវការហើយ ដោយយើងត្រៀមនឹងប្រកាសនៅពេលឆាប់ៗ #Messi”។
ការមកដល់របស់ Messi គេក៏កំពុងរង់ចាំមើលថា PSG នឹងដោះស្រាយបែបណាជាមួយបន្ទុកចំណាយលើថ្លៃពលកម្មកីឡាករដែលមានស្រាប់ ព្រោះក្លឹបនេះអាចនឹងចាយហួសកម្រិតនៃច្បាប់ FFP របស់ UEFA។ ដូច្នេះក្លឹបបារាំង អាចនឹងលក់ Kylian Mbappe ឲ្យទៅ Real Madrid ដែរឬយ៉ាងណា?
ប្រភព៖ Twitter