ក្លឹប PSG កំពុងនាំមុខគេក្នុងនាមជាអ្នកចូលចរចាយកខ្សែប្រយុទ្ធ Lionel Messi មករួមក្រុម បន្ទាប់ពីក្លឹប Barcelona បានបរាជ័យក្នុងការចរចាបន្ដកុងត្រាថ្មីឱ្យ។
ក្លឹប Barcelona បានប្រកាសដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយនៅយប់មិញនេះ ដោយប្រកាសថាខ្សែប្រយុទ្ធ Lionel Messi លែងជាកីឡាករក្រុមអ្នកមានបុណ្យទៀតហើយ ព្រោះការបន្ដកុងត្រាថ្មីត្រូវបរាជ័យ។ ការមិនអាចធ្វើបាននេះ ក៏ដោយសារតែច្បាប់របស់ La Liga កំណត់លើការចាយវាយ និងបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barcelona បច្ចុប្បន្នផងដែរ។
ក្រោយពី Messi មិនអាចបន្ដលេងឱ្យក្រុម Barcelona បានទៀតនេះហើយ ស្រាប់តែមានដំណឹងថាក្រុមការងាររបស់ក្រុម PSG ចាប់ផ្ដើមចូលខ្លួនមកចរចាភ្លែតតែម្ដង។ ក្លឹបអ្នកមានរបស់បារាំងមួយនេះ បានព្យាយាមទាក់ទងកីឡាករអាហ្សង់ទីននេះ ជាយូរមកហើយ តែមិនអាចធ្វើបានព្រោះ Barcelona តាមកៀកខ្លាំងជាង។ តែពេលនេះក្លឹបនៅអេស្ប៉ាញបានបោះបង់ឱកាសពួកគេហើយ ដូច្នេះនេះជាពេលវេលាល្អបំផុតសម្រាប់ PSG ក្នុងការយក Messi ហើយ៕ប្រភព៖ THESUN