ក្លឹប Manchester City ដែលមានដំណឹងថាតាមចង់បាន Harry Kane ជាយូរណាស់មកហើយនោះ មកទល់ថ្ងៃសុក្រ ក្រោយដំណឹង Lionel Messi សម្រេចបញ្ចប់អាជីពនៅក្លឹប Barcelona ក៏ធ្វើឲ្យផែនការណ៍របស់ពួកគេ ត្រូវផ្លាស់ប្តូរជាបន្ទាន់ដូចគ្នា។
ក្លឹបមេឃខៀវ ត្រូវបានគេរាយការណ៍ថា បង្វែររ៉ាដាមកចង់បាន Lionel Messi វិញហើយ ដោយសម្រេចដកចិត្តពី Kane ហើយផ្អាកការចរចាត្រឹមប៉ុណ្ណឹង។ នេះបើតាមសារព័ត៌មាន The Express បានចុះផ្សាយ។
តាមពិតទៅនេះជាផែនការណ៍ល្អមួយដែរ ទី ១) ក្រៅពីអាចបំពេញចិត្តគ្រូលោក Pep Guardiola ដែលធ្លាប់ជាគ្រូចាស់របស់ Messi ហើយ ទី ២) ក៏មិនទាមទារឲ្យក្លឹបចាយលើតម្លៃផ្ទេរនោះដែរ ព្រោះអី Messi ជាកីឡាករឥតតម្លៃខ្លួន ហើយបើនិយាយពីថ្លៃពលកម្មអាចលើសពីអ្វីដែលផ្តល់ឲ្យ Kane មួយចំនួនតែប៉ុណ្ណោះ។
យើងកំពុងរង់ចាំមើល ព្រោះក្រៅពី City ក៏លឺថា Paris Saint-Germain តាមយ៉ាងប្រកិតចង់បានតារាឆ្នើមអាហ្សង់ទីនផងដែរ តែបើផ្អែកតាមច្បាប់ FFP និយាយពីខ្ទង់ចំណាយហួសកម្រិត គឺអាចនាំឲ្យក្លឹបបារាំងចាញ់ប្រៀបក្លឹបអង់គ្លេស៕
ប្រភព៖ Sportsmole