បែលហ្សិក ​ហូប​អ៊ីស្លង់​ស្រួល​ៗ ​៣-០ ​បន្ដ​ដំណើរ​មិន​ចាញ់​របស់​ខ្លួន

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្លង់​ក្នុង​លទ្ធផល

៣-០ ​ពាន​រង្វាន់ UEFA Nation League ។

៣​គ្រាប់​របស់​បែលហ្សិក​នេះ ​ធ្វើ​បាន​ដោយ Eden Hazard ​១​គ្រាប់ ​និង Lukaku ​២​គ្រាប់។

វា​ជា​ជ័យជម្នះ​ផ្ទួន​គ្នា​របស់​បែលហ្សិក ​ក្រោយ​ពី​ប្រកួត​មុន​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​ស្កុតឡែន​ក្នុង​លទ្ធផល ៤-០។

មួយ​វិញ​ទៀត ​ជ័យជម្នះ​នេះ ក៏​បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​ក្នុង​ដី​១៣​ប្រកួត​កន្លង​មក​របស់​អ៊ីស្លង់​ផង​ដែរ។

អ៊ីស្លង់​ចាប់​ផ្ដើម​លេង​មិន​ល្អ ​ក្រោយ​ពី​គ្រូ​បង្វឹក​ចាស់​របស់​ខ្លួន ​ដែល​ធ្លាប់​ធ្វើ​ជា​ពេទ្យ​ធ្មេញ​នោះ​បាន​ចាកចេញ​ទៅ​

ប្រកប​អាជីព​ចាស់​របស់​ខ្លួន​វិញ។ ​សហព័ន្ធ​បាល់ទាត់​អ៊ីស្លង់​បាន​តែងតាំង​លោក Erik Hamren ​ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី ​

ហើយ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT