កូនប្រុសរបស់អតីតខ្សែបម្រើ Michael Ballack បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ក្រឡាប់ម៉ូតូកង់៤សង្កត់ពីលើ កាលពីម្សិលមិញនេះ។
Emilio Ballack វ័យទើប១៨ឆ្នាំត្រូវបានគេប្រទះឃើញមានគ្រោះថ្នាក់ក្រឡាប់ម៉ូតូកង់៤របស់គេនៅភាគខាងត្បូងក្រុង Lisbon កាលពីម្សិលមិញនេះ។ ដោយសារតែម៉ូតូបានធ្លាក់លើ Emilio ទើបបណ្ដាលឱ្យរូបគេស្លាប់ក្នុងគ្រោះថ្នាក់នេះតែម្ដង។ បណ្ដាអ្នកកីឡាជាច្រើនបានបង្ហោះចូលរួមរំលែកទុក្ខរបស់ Michael Ballack នេះ ដែលបានបាត់បង់កូនប្រុសជាទីស្រលាញ់ម្នាក់។
Michael Ballack ជាខ្សែបម្រើជោគជ័យម្នាក់។ កាលលេងឱ្យក្រុមតោខៀវ Chelsea រូបគេបានឈ្នះពានរង្វាន់ Premier League ៤ដង League Cup និង FA Cup ទៀតផងដែរ៕
ប្រភព៖ BBC