ខ្សែបម្រើ Christian Eriksen បានត្រលប់ទៅជំរុំហ្វឹកហាត់របស់ក្រុម Inter Milan វិញហើយ ដើម្បីបន្ដដំណើរព្យាបាលជំងឺបេះដូងរបស់ខ្លួនទៀត។
Eriksen មានបញ្ហាបេះដូងអំឡុងពេលរូបគេលេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាកកាលពីព្រឹត្តិការណ៍ Euro 2020 កន្លងទៅ។ ក្រោយពីក្រុមគ្រូពេទ្យរកឃើញថាគេមានបញ្ហាបេះដូង ខ្សែបម្រើរូបនេះនៅប្រើពេលព្យាបាលបន្ថែមទៀត រហូតមកដល់ពេលនេះបានទៅជំរុំហ្វឹកហាត់របស់ Inter Milan ហើយ។ ពេទ្យនៅក្លឹបនេះ បានធ្វើការពិនិត្យបន្ថែមទៀត និងបានបញ្ជាក់ថាអតីតកីឡាករ Spurs រូបនេះមានចង្វាក់បេះដូងធម្មតា តែក៏ត្រូបន្ដព្យាបាលនិងតាមដានទៀតសិនដែរ។
ដោយមិនទាន់ដឹងថាពេលណាអាចត្រលប់ចូលទីលានវិញបាន ក្រុម Inter Milan ក៏រកបានអ្នកមកជំនួសកន្លែងរបស់ Eriksen ហើយដែរ គឺពួកគេចុះកុងត្រាយក Hakan Calhanoglu ដោយ Free Transfer ៕ប្រភព Marca