ក្លឹប Aston Villa បានប្រកាសពីការនាំចូលខ្សែប្រយុទ្ធថ្មី Danny Ings ពីក្រុម Southamton មកក្នុងតម្លៃខ្លួន២៥លានផោនដើម្បីជំនួសតំណែង Jack Grealish ។
Ings វ័យ២៩ឆ្នាំ រកបាន១៤គ្រាប់កាលពីរដូវកាលមុនឱ្យក្រុម Southamton ។ ខ្សែប្រយុទ្ធរូបនេះធ្វើបានល្អណាស់ក្រោយពីចេញពីក្រុម Liverpool មកចូលរួមជាមួយក្រុម Southamton នេះ រហូតដល់ក្រុម Aston Villa មើលឃើញនិងទិញយកតែម្ដងក្នុងតម្លៃខ្លួន២៥លានផោននេះ។ នេះជាគម្រោងរបស់ក្រុម Aston ដើម្បីស្វែងរកអ្នកជំនួស Jack Grealish ដែលចាកចេញទៅលេងនៅ Man City ក្នុងតម្លៃខ្លួនដល់ទៅ ១០០លានផោន។
ក្រុមរបស់លោក Dean Smith ក៏ទើបតែទិញខ្សែប្រយុទ្ធស្លាបម្នាក់ពីក្រុម Bayer Leverkusen ឈ្មោះថា Leon Bailey ផងដែរ ដោយមានតម្លៃខ្លួន៣០លានផោនដែរ។ ពួកគេនៅសល់ប្រាក់ច្រើនទៀតសម្រាប់ចំណាយ ក៏ព្រោះតែលក់ Jack ម្នាក់បានដល់ទៅ១០០លានផោនទៅហើយ៕ប្រភព Dailymail