Messi មក​ដល់​ Barcelona វិញ​ហើយ ត្រៀម​ប្រកាស​កុងត្រា​ថ្មី​នៅ​ថ្ងៃ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lionel Messi បាន​បញ្ចប់​វិស្សមកាល​នៅ​ឯ​កោះ Ibiza ប្រទេស​អេស្ប៉ាញ​ ហើយ​ត្រលប់​មក​ទីក្រុង Barcelona វិញ​ហើយ ដោយ​ក្លឹប​ Barcelona ក៏​ជឿជាក់​ថា ពេលវេលា​បន្ត​កុងត្រា​ថ្មី​របស់​លោក​ត្រូវ​ឈាន​ចូល​មក​ដល់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី កំពុង​ស្ថិត​លើ​ដំណើរការ​កៀក​នឹង​សម្រេច ហើយ​នៅ​សល់​តែ​ឯកសារ​មួយ​ចំនួន​ដែល​ត្រូវ​ពិនិត្យ​និង​ចុះ​កុងត្រា​ប៉ុណ្ណោះ។ ប្រភព​បាន​សង្កត់​ធ្ងន់​ថា M10 នឹង​ប្រកាស​កុងត្រា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​អាច​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក [ម៉ោង​នៅ​កម្ពុជា]។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា បើ​ដូច​ការ​គ្រោង​ទុក​នោះ​កីឡាករ​អាហ្សង់ទីន​ក៏​ទំនង​ជា​មាន​វត្តមាន​នៅ​ការ​ប្រកួត​ទល់​ក្លឹប​Juventus នៅ​ព្រឹត្តិការណ៍ Gamper Trophy ផង​ដែរ។ ដូច្នេះ​ហើយ​ការ​ប៉ះ​គ្នា​រវាង M10 និង CR7 ប្រហែល​ជា​អាច​កើត​ឡើង​សារ​ជា​ថ្មី ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជិត​ ១ ឆ្នាំ​កាល​ពី​នៅ UEFA Champions League៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Mundo Deportivo​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT