Asensio ​ស៊ុត​១ Assist ​៣​ឱ្យ​អេស្ប៉ាញ​លត់ ក្រូអាត ៦-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ក្រូអាត ​ក្នុង​លទ្ធផល ៦-០ ​ពាន​រង្វាន់ UEFA Nation League ​កាល​ពី​យប់មិញ​នេះ។

នេះ​ជា​បរាជ័យ​យ៉ាង​អាម៉ាស់ ​របស់​ក្រុម​ក្រូអាត ដែល​ទើប​តែ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ​

កន្លង​ទៅ​នេះ។ ខណៈ​ដែល​វា​ក៏​ជា​បរាជ័យ​ធ្ងន់​ក​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្រូអាត​សម័យ​ទំនើប​នេះ​ផង​ដែរ។

Asensio ​កីឡាករ​វ័យ​ក្មេង​របស់​អេស្ប៉ាញ ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​លោក Zlatko Dalic ​ដោយ​បាន​ស៊ុត​បញ្ចូន​ទី​

១​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​៣​គ្រាប់​ថែម​ទៀត ​ក្នុង​ជ័យជម្នះ ៦-០ ​នេះ។

គេ​បាន​ចាប់​អារម្មណ៍​ថា ​ក្រោម​ការដឹក​នាំ​របស់​គ្រូ​ប​ង្វឹក​ថ្មី Luis Enrique ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ហាក់​ដូចជា​

លេង​បាន​ល្អ​មែនទែន។ ដោយ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​ពួកគេ​ឈ្នះ​ទាំង​ពីរ​ប្រកួត ​ដោយ​យក​ឈ្នះ​អង់គ្លេស ២-១ ​

និង​ក្រូអាត ៦-០ ​នៅ​យប់មិញ​នេះ។ លទ្ធផល​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​កំពូល​តារាង​ពួល A ​ពាន​រង្វាន់

UEFA Nation League ​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT